ព័ត៌មានជាតិ

ក្រសួងបរិស្ថានគាំទ្រគម្រោងសាងសង់ប្រព័ន្ធខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រកម្ពុជា

ភ្នំពេញៈ ក្រសួងបរិស្ថានបង្ហាញពីការគាំទ្រគម្រោងសាងសង់ប្រព័ន្ធខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រកម្ពុជា ក៏ប៉ុន្តែបានតម្រូវឲ្យក្រុមហ៊ុនម្ចាស់គម្រោង សហការជាមួយក្រុមហ៊ុនម៉ៅការសាងសង់ ដោយយកចិត្តទុកដាក់លើការរចនាគម្រោង ដើម្បីបញ្ចៀសផលប៉ះពាល់ពីតំបន់ការពារ ថែរក្សា និងហាមឃាត់ ។

យោងតាមប្រភពព័ត៌មានពីក្រសួងបរិស្ថានបានឲ្យដឹងកាលពីពេលថ្មីៗនេះថា «ក្រសួងបរិស្ថានបានបើកកិច្ចប្រជុំអន្តរក្រសួងមួយ ដើម្បីពិនិត្យនិងផ្ដល់យោបល់​លើរបាយ​ការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គមពេញលេញ សម្រាប់គម្រោងសាងសង់ប្រព័ន្ធខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រកម្ពុជា ដែលមានប្រវែង៤៧០គីឡូម៉ែត្រ និងហេដ្ឋារចនាសម័្ពន្ធពាក់ព័ន្ធ នៅលើដែនគោក ដែលមានទីតាំងស្ថិតនៅតំបន់អូរត្រេះ ក្នុងសង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ របស់ក្រុមហ៊ុន TELCOTECH LTD ព្រមទាំងសិក្សា និងវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ដោយក្រុមទីប្រឹក្សា Creative Green Design Co., Ltd. »។

កិច្ចប្រជុំនេះធ្វើឡើងក្រោមវត្តមានលោក ទា ជុប អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្របសម្រួលការវាយតម្លៃហេតុផលប៉ះពាល់ បរិស្ថាន នៃក្រសួងបរិស្ថាន និងមានការចូលរួមពីអគ្គនាយកដ្ឋានពាក់ព័ន្ធ និងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន នៃក្រសួងបរិស្ថាន ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរខេត្តព្រះសីហនុ មន្ទីរបរិ​ស្ថានខេត្តព្រះវិហារ អង្គការ NGOs Forum ក្រុមហ៊ុនម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សាជាច្រើនរូប។

សូមបញ្ជាក់ថា តំបន់ការពារ ថែរក្សា និងហាមឃាត់មានដូចជា តំបន់ផ្កាថ្ម និងស្មៅសមុទ្រ តំបន់កោះ តំបន់នេសាទ ឆ្លងកាត់តំបន់រុករកប្រេង និងឧស័្មន ឆ្លងកាត់គន្លង​នាវាចរ ការសាយភាយកករល្អក់ពីការកប់ខ្សែកាប្លិ៍ក្រោមបាតសមុទ្រ ការគ្រប់គ្រងសំណល់រឹង និងសំណល់រាវ និងហានិភ័យពីការបុកប៉ះទង្គិច ឬការផ្ទុះឆេះដោយចៃដន្យ ដែលតម្រូវឲ្យម្ចាស់គម្រោងបំពាក់សញ្ញាឬភ្លើងសញ្ញាសម្គាល់នៅពេលយប់ នៅក្នុងបរិវេណជុំវិញកាប៉ាល់ប្រមាណ ៥០០ ម៉ែត្រ៕

ក្រសួងបរិស្ថានក្រសួងបរិស្ថានក្រសួងបរិស្ថាន

មតិយោបល់