ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត ព្រឹត្តិការណ៍ សំខាន់ៗ

ផ្អើលក្រោយកាសែតថៃចុះថា ស្វាមី ថន តារា មិនទាន់លែងប្រពន្ធថៃ

ភ្នំពេញ: ក្នុងប៉ុន្មានថ្ងៃនេះ មានព័ត៌មានចេញពីប្រទេសថៃជាច្រើនបានលើកឡើងថា លោក ណាវ៉ារ៉ាត់ យូបាំរ៉ុង មិនធ្លាប់មានព័ត៌មានថា បានលែងលះភរិយាជាជនជាតិថៃសោះ តែហេតុអ្វីបានជាលោកមករៀបការភរិយាជាជនខ្មែរយ៉ាងរំភើយ គឺអ្នកនាង ថន តារា ដែលជាតារាល្បីម្នាក់នៅកម្ពុជា។ យ៉ាងណាមិញ ការលើកឡើងរបស់កាសែតនោះ មិនបានចោទថា លោក ណាវ៉ារ៉ាត់ យូបាំរ៉ុង ពិតជានៅពាក់ព័ន្ធនឹងភរិយាជាជនជាតិថៃនោះទេ គឺគ្រាន់តែគេសរសេររបៀបចេចចូច ដោយលើកឡើងថា ពួកថៃមិនធ្លាប់ដឹងរឿងលោក និងភរិយាដើមលែងលះគ្នាផង ក៏ស្រាប់តែមករៀបនិងនារីជនជាតិខ្មែរទៅវិញ។

កញ្ញា ថន តារា នៅមិនទាន់សុំការបំភ្លឺបានទេ ខណ:ដែលកញ្ញា ថន លក្ខិណា ក៏មិនទាន់លើកទូរស័ព្ទឆ្លើយ ដើម្បីបញ្ចប់ព័ត៌មាន ដែលសារព័ត៌មានថៃយកមកផ្សាយជាហូរហែរពាក់ព័ន្ធនឹងរឿងរ៉ាវនេះ។ យ៉ាងណាក៏ដោយមានការយល់ស្របគ្នាថា បើលោក ណាវ៉ារ៉ាត់ យូបាំរ៉ុង និងភរិយាដើម មិនទាន់លែងលះគ្នា គឺប្រហែលជាអ្នកនយោបាយរូបនេះ មិនអាចមកបើកចំហរអាពាហ៍ពិពាហ៍ជាមួយតារាខ្មែរឡើងផ្អើលទឹកផ្អើលទឹកបែបនេះកើតទេ។ ម្យ៉ាងមុនពេលរៀបការលោកក៏បានប្រើប្រាស់បណ្ដាញហ្វេសប៊ុករបស់ខ្លួនបង្ហោះឲ្យដឹងពីគម្រោងជាមួយ ថន តារា ដោយបើកចំហរយូរមកហើយ ដោយត្រូវបានមហាជនទាំងនៅកម្ពុជា និងថៃ ដឹងឮ។

ដូច្នេះវាច្បាស់ណាស់ថា ព័ត៌មានដែលសារព័ត៌មានថៃធ្វើការចុះផ្សាយក្នុងប៉ុន្មានថ្ងៃនេះ គឺអាចបណ្ដាលមកពីពួកគេមិនបានតាមដឹងរឿងរ៉ាវលែងលះរបស់ ណាវ៉ារ៉ាត់ យូបាំរ៉ុង និងភរិយាដើម ដែលជាទូទៅ គឺជារឿងសម្ងាត់បែបឯកជន ហើយក៏យកមកផ្សាយ ដើម្បីទាក់ទាញចំណាប់អារម្មណ៍។ ម្យ៉ាងបើទោះជាលោក ណាវ៉ារ៉ាត់ យូបាំរ៉ុង គឺជាអ្នកនយោបាយល្បីឈ្មោះម្នាក់នៅក្នុងប្រទេសថៃ ប៉ុន្តែបញ្ហាលែងលះមិនសុទ្ធតែត្រូវបានបើកចំហរ ដោយមិនមានអ្នកតាមដាន ឬជជីកសួរកើតទេ។

Post News នឹងរង់ចាំទទួលការបកស្រាយពី ថន តារា និង ថន លក្ខិណា ដើម្បីបញ្ចប់ការយល់ឃើញនេះ នៅលើបណ្ដាញសារព័ត៌មានថៃ៕

មតិយោបល់