ព័ត៌មានអន្តរជាតិ

មូលដ្ឋានយោធា ISIS ត្រូវបំផ្លាញដោយយន្តហោះកងទ័ពអាកាសអ៊ីរ៉ាក់

អ៊ីរ៉ាក់: ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា យន្តហោះចម្បាំងអ៊ីរ៉ាក់ បានបំផ្លាញមូលដ្ឋានយោធា ដែលជាយុទ្ធសាស្រ្តរបស់ក្រុមភេរវករ ISIS ក្នុងស្រុក al-Sharqat កាលពីថ្ងៃអាទិត្យដោយបានសម្លាប់ ភេរវករ ២៤នាក់ ។ នេះបើយោងតាមរយ: សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៦។

កងទ័ពស្ម័គ្រចិត្តអ៊ីរ៉ាក់ បាននិយាយថា មូលដ្ឋានយោធា ISIS នៅតំបន់ al-Qaem ក្នុងស្រុក Sharqat ត្រូវបានបំផ្លាញដោយយន្តហោះចម្បាំងអ៊ីរ៉ាក់ និងបានសម្លាប់ភេរវករពួក Takfiri ២៤ នាក់ បន្ទាប់ពីការវាយប្រហារតាមអាកាសនេះ៕

មតិយោបល់