ព័ត៌មានសិល្បៈ និងកម្សាន្ត

រំដួលដូរដី គង់ ចាន់រដ្ឋា ក្តាប់បានតំណែងគ្រប់គ្រងផលិតកម្ម

ភ្នំពេញ: តារាចម្រៀង គង់ ចាន់រដ្ឋា បន្ទាប់ពីវេចង្វេចដើរចេញពីផលិតកម្ម Diamond Music ចូលទៅផលិតកម្ម 7Seven Music Production ដោយក្តាប់បានតំណែងជាតារាចម្រៀង និងជាអ្នកគ្រប់គ្រង ដែលជាដំណឹងមួយធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើល ។

គង់ ចាន់រដ្ឋា តារាចម្រៀងដែលមានដើមកំណើត នៅទឹកដីខេត្ត សៀមរាប រូបនេះ មួយរយ:ចុងក្រោយ គេសង្កេតឃើញ ថាយីអ៊ុននាងឡើងកប់ពពក ទាំងការសម្តែងលើឆាកស្ថានីយ៍ទូរទស្សន៍នានា ក្នុងស្រុក និង អាចក្តាប់បានតំណែងដ៏ធំមួយ ក្នុងពន្លកផលលិតកម្ម 7Seven Music Production ។
ការលេចមុខនៅក្នុងផលិតកម្ម 7Seven Music Production បានលេចឭនូវចំហាយពាក្យចរចាមអារ៉ាមថា នាងជាម្ចាស់ផលិតកម្ម ខាងលើនេះ ។

គង់ ចាន់រដ្ឋា បានប្រាប់ដល់អ្នកយកព័ត៌មាន Post News កន្លងទៅថ្មីៗឲ្យដឹងថា «ការបង្ហាញវត្តមាននៅផលិតកម្ម 7Seven Music Production ក្រៅពីមុខងារជាតារាចម្រៀង ខ្ញុំគ្រាន់តែជាអ្នកគ្រប់គ្រងតែប៉ុណ្ណោះ ហើយក៏មិនមែនជាម្ចាស់ផលិតកម្ម ដូចអ្វីដែលគេលើកឡើងនោះទេ» ។

តម្រូវតាមស្ថានភាពទីផ្សារនៃបទចម្រៀង ផលិតកម្មខាងលើ ក៏បានចេញបទចម្រៀង «Bigo Live សម្លាប់ចិត្តខ្ញុំ» ដែលច្រៀងដោយ គង់ ចាន់រដ្ឋា និងបទជាច្រើនទៀត ដែលនិពន្ធបទភ្លេងដោយ J Pok ៕

13620104_300614966948380_562135406126627892_n 13690672_303725396637337_3620489050580776763_n 13754142_308033346206542_855694736726761125_n (1)

Kong Chanratha (1) Kong Chanratha (2) Kong Chanratha (3) Kong Chanratha (4) Kong Chanratha (5) Kong Chanratha (6) Kong Chanratha (7) Kong Chanratha (8) Kong Chanratha (9)

មតិយោបល់