បារាំងៈ ការិយាល័យព្រះរាជអាជ្ញា កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា ជនសង្ស័យប្រាំនាក់ ត្រូវបានចៅក្រមចោទប្រកាន់ ទាក់ទងនឹងការវាយប្រហារមួយ នៅទីក្រុងនីសប្រទេសបារាំង ដែលបានសម្លាប់ជីវិតមនុស្ស ៨៤ នាក់ និងជាង ២០០នាក់ទៀតរងរបួស។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦។
ការិយាល័យព្រះរាជអាជ្ញា បានឲ្យដឹងថា ជនសង្ស័យបីនាក់ ត្រូវបានចោទប្រកាន់ជាផ្លូវការថា ជាអ្នកផ្សំគំនិតនៅក្នុង “ឃាតកម្មដោយក្រុមនេះ មានទំនាក់ទំនងជាមួយភេរវករ” ។
ចំណែកពីរនាក់ផ្សេងទៀត ត្រូវបានតុលាការចោទប្រកាន់ពីបទ«ល្មើសច្បាប់ស្តីពីអាវុធជាប់ពាក់ព័ន្ធនឹងក្រុមភេរវករផងដែរ “។ មកទល់ពេលនេះ អ្នកទាំងប្រាំនាក់ ត្រូវបានគេបញ្ជូនខ្លួន ទៅកាន់ទីឃុំឃាំង៕


មតិយោបល់