ព័ត៌មានសិល្បៈ និងកម្សាន្ត

ឆាយ វិរៈ​យុទ្ធ ស្ង​ប់​​​ស្ងា​ត់​​​​​ទឹ​ក​ភ្លៀង​​ដូ​ច​​កង្កែប​ខែប្រាំង​

Chhay Virak Yuth
​ក្រោយ​ពី​ការ​បង្ហាញមុខ​លើ​ផ្ទាំង​ក្រណាត់ស រឿង “​វិញ្ញាណស្នេហ៍​​បិសាច​ជញ្ជា​ក់ឈាម​”​តារាចម្រៀង ឆាយ វិរៈ​យុទ្ធ ហាក់ដូចជា​ស្ងប់ស្ងាត់​ខុស​ពី​ធម្មតា​។ បើ​ទោះ​ជា​បទ “​សង្សារ​លួចលាក់​” ដែល​សង្ឈឹមថា អាច​និង​ច្បាម​ប្រជាប្រិយភាព​ឡើងវិញ​នោះ តែ​ផ្ទុយ​មកវិញ​ស្ងប់ស្ងាត់ ដូច​កង្កែប​ក្នុង​រន្ធ​រងចាំ​ភ្លៀង​កក់​ខែចឹង​។

​ឆាយ វិរៈ​យុទ្ធ កាលពី​នៅ​ទ្រនំ​ចាស់ ផលិតកម្ម Bigman នោះ មិន​ថា​បទ​មួយណា នោះទេ ឲ្យតែ​ចេញ ភ្លាម សឹងតែ​កក្រើក​ចិត្ត​អ្នកគាំទ្រ និង​ពិរោះ​ទៀតផង តែ​ទាស់​ត្រង់​បទ​ទាំងនោះ​សុទ្ធតែ​យក​ពី ប្រទេស​ជិត​ខាង​តែ​ប៉ុណ្ណោះ​។

​ភាពស្ងប់ស្ងាត់​នេះដែរ សឹងតែ​មហាជន និង​អ្នក​គាំទ្រ​របស់​តារា​ចម្រៀង​រូប​នេះ ភ្លេចមុខ​ថា​យ៉ាងម៉េច ឬ​សុខទុក្ខ​យ៉ាងណា​ទៅហើយ ។ ជាមួយនឹង​ការ​សម្ងំ​ខ្លួន​ដូច​ចោរលួច​សេះ​នេះ គេ​មិន​ប្រាកដថា អាច​ប្រទាញ​យក ប្រជាប្រិយភាព​ដូច​ផលិតកម្ម​ចាស់​បាន​ដែរ​ឬ​អត់ ?
Chhay Virak Yuth
​ទោះជា​យ៉ាងណា មហាជន​ជាច្រើន​នៅតែ​ចង់​ឲ្យ​តារា​ចម្រៀង​រូបនេះ បង្ហាញ​អ្វីដែល​ថ្មី​ដើម្បី​ឲ្យ​បេះដូង​របស់​គេ​ផុសចេញ​ក្រៅ​ទ្រូង អបអរ​ជាមួយនិង​អ្វី​ដែល​ថ្មី​របស់​តារាចម្រៀង​សម្លេង​ធ្ងន់​រូបនេះ​៕

មតិយោបល់