ព័ត៌មានជាតិ

បង្ក្រាបល្បែងជល់មាន់ចល័តមួយកន្លែង រឹបអូសម៉ូតូចំនួន២៨គ្រឿង

ព្រៃវែង: កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកពារាំង បានប្រតិបត្តិការចុះបង្ក្រាបសង្វៀនជល់មាន់ចល័តមួយកន្លែង ជនញៀនល្បែងរត់ដាក់មេប្រូចបាត់ខ្លួនអស់ បានបន្សល់ទុកបៀ១ហ៊ូ មាន់ជល់២ក្បាល់ ជញ្ជីងថ្លឹង១ នឹងម៉ូតូចំនួន២៨គ្រឿង។

ប្រតិបត្តិការ បង្ក្រាបនេះ បានធ្វើឡើង កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០១៦ ម្សិលមិញនេះ ស្ថិតនៅក្នុងភូមិនឹងឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។

លោកអធិការស្រុកពារាំង បានឲ្យអ្នកយកព័ត៌មានដឹងថា ដោយមានការរាយការណ៍ពីសំណាក់បងប្អូន ប្រជាពលរដ្ឋថា មានសង្វៀនជល់មាន់ខុសច្បាប់ បានលួចលេងល្បែងប្រជល់មាន់នឹងបៀ នៅម្ដុំទីតាំងខាងលើ ពេលនោះលោកបានបញ្ជាកម្លាំង របស់លោកឲ្យចុះទៅបង្ក្រាបភ្លាម។

ក្រោយពេលសមត្ថកិច្ចយើង ចុះដល់កន្លែងភ្លាមគឺពលរដ្ឋអ្នកលេងបាននាំគ្នារត់គេចពីសមត្ថកិច្ចបាត់ស្រមោលអស់។ក្រោយមកសមត្ថកិច្ចយើង បានប្រមូលភស្តុតាងបានដូចជា បៀរ ១ហ៊ូ ជញ្ជីង១ មាន់ជល់២ក្បាល នឹងម៉ូតូចំនួន២៨គ្រឿង។

បច្ចុប្បន្នយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពារាំង ដើម្បីឲ្យម្ចាស់ចូលខ្លួនមកដោះស្រាយក្នុងការផាកពិន័យ នឹងធ្វើកិច្ចសន្យាឲ្យឈប់លេងល្បែងស៊ីសងបន្ដទៀត៕

មតិយោបល់