ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ហូឡង់៖ យើងផ្តល់នាវាផ្ទុកយន្តហោះ កាំភ្លើងធំ ប៉ុន្តែមិនបញ្ជូនទ័ពថ្មើរជើងទៅស៊ីរី និងអ៊ីរ៉ាក់ទេ

តួកគីៈយោងតាមទីភ្នាក់ងារការ Sputnik ឲ្យដឹងថា ប្រធានាធិបតីបារាំងលោក Francois Hollande នឹងបញ្ជូននាវាផ្ទុកយន្តហោះ Charles de Gaulle ដើម្បីជួយកងម្លាំងចម្រុះ​ដែលដឹកនាំដោយអាមេរិកប្រឆាំងនឹងក្រុម ISIS នៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរីក្នុងខែកញ្ញាខាងមុខនេះ ។

លោកហូឡង់បាននិយាយថា “ក្រុមប្រឹក្សាការពារជាតិ និងខ្ញុំបានធ្វើការសម្រេចចិត្តមួយ​នៅព្រឹកនេះដើម្បី​ផ្តល់​នូវកងកម្លាំងអ៊ីរ៉ាក់ជាមួយកាំភ្លើងធំដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងប្រឆាំងក្រុម ISIS មួយ”។

លោកហូឡង់បានសង្កត់ធ្ងន់ថា”យើងគាំទ្រដល់ប្រតិបត្តិការក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ប៉ុន្តែនឹងមិនបញ្ជូន​កងទ័ពរបស់យើងទៅទេ។ យើងអាចផ្តល់ដំបូន្មាន ផ្តល់នូវការបណ្តុះបណ្តា ផ្តល់នាវាផ្ទុកយន្តហោះ និងកាំភ្លើងធំ ប៉ុន្តែយើងនឹងមិនដាក់ពង្រាយទ័ពនៅលើដីទេ” ។

លោកថាបារាំងនឹងបញ្ជូនកាំភ្លើងធំទៅកាន់ប្រទេសអ៊ីរ៉ាក់ក្នុងខែសីហាដើម្បីជួយដល់កងទ័ពអ៊ីរ៉ាក់ប្រយុទ្ធប្រឆាំងនឹងភេរវករក្រុម ISIS ។ចំណែកនាវាផ្ទុកយន្តហោះបារាំងហ្សាដឺហ្គោលនឹងត្រូវបានផ្ញើទៅកាន់តំបន់នោះនៅក្នុងខែកញ្ញាខាងមុខនេះ៕

មតិយោបល់