ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ខេមរៈ សិរី​មន្ត ក្មេង​ពាល​កែ​ខ្លួន​

​ភ្នំពេញ​៖ តារាចម្រៀង ដែល​កំពុង​ជាប់​ងារ ជា​កំពូល​តារាចម្រៀង ដូច​ទៅ​នឹង​លោក ព្រាប សុ​វត្តិ ដែរនោះ គឺ ខេ​ម ប៊ុន​ថៃ ហៅ ខេមរៈ សិរី​មន្ត កំពុងតែ​ក្តោប​ប្រជាប្រិយភាព​យ៉ាង​សម្បើម នៅ​ទូទាំង​ប្រទេស តាមរយៈ​បទ​ចម្រៀង​ដ៏​ពិរោះៗ​របស់ខ្លួន ចេញ​ស្ទើ​គ្រប់​វ៉ុ​ល នៅ​ក្នុង​ផលិតកម្ម សាន់ដេ ។​
Sereymon
​ខេមរៈ សិរី​មន្ត បើ​និយាយ​អំពី​ឈ្មោះ ក្នុង​បញ្ជី ខេ​ម ប៊ុន​ថៃ ជាក់​ណាស់ ស្តាប់​ទៅ​ឈ្មោះ​នេះ ដូច​ទៅ​នឹង ឈ្មោះ​បងធំ ប្រចាំ​ភូមិ ឬ​ប្រចាំ​តំបន់ ហើយ​គ្រាន់តែ​ឭ​ឈ្មោះ អាច​នឹង​ធ្វើឲ្យ​គេ​ឯង​ក្រែងរ​អាល​ដើរគេច ក៏​ថា​បានដែរ ។ ភ្ជាប់​ជាមួយ​នឹង​ឈ្មោះ លក្ខណៈ​ជា​បងធំ​នេះ ថ្មីៗ​នេះ សី​រី​មន្ត កំពុងតែ​កែប្រែ​ខ្លួន​ពី​បងធំ ទៅ​ជា​មនុស្ស​ល្អ ពី​មនុស្ស​ធ្លាប់​តែ​ដើរលេង វាយតប់​គ្នា ទៅ​ជា​មនុស្ស​ដែល​ជា​គោរព​ចាស់ទុំ ដឹងខុសដឹងត្រូវ ចេះដឹង​ទុក្ខ​ធុរៈ ឪពុកម្តាយ ដោយ​មិន​ឲ្យ​លោក​ខ្វល់ខ្វាយ​ដូច​មុន​ឡើយ ។ គ្រាន់តែ​ឭ​ថា សរី​មន្ត កែ​ខ្លួន ពី​បងធំ បាន​ធ្វើឲ្យ បណ្តាញ​សង្គម​ភ្ញាក់ផ្អើល តែ​ធាតុពិត ” ក្មេង​ពាល​កែ​ខ្លួន​” នេះ​គឺ​មាន​នៅក្នុង​បទ​ចម្រៀង “​លោក​ពុក​អ្នក​ម៉ែកូន​ខុស​ហើយ​” មាន​នៅក្នុង​វិស៊ីឌី​សាន់ដេ វ៉ុល ១៤៩ តែប៉ុណ្ណោះ ។​
​បញ្ជាក់​ផង​ដែរ​ថា បទ​ចម្រៀង “​លោក​ពុក​អ្នក​ម៉ែកូន​ខុស​ហើយ​” កំពុង​តែ​ទទួលបាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង នៅតាម​បណ្តា​ខេត្ត​នានា ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕
​សូម​ទស្សនា​ឃ្លិប​ដូចខាងក្រោម​នេះ​៖​

មតិយោបល់