ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

វប្បធម៌ជំងឺឆ្លងពីឪពុកម្តាយ កំពុងរាលដាលពេញមួយរាជធានីភ្នំពេញ

ភ្នំពេញ: វប្បធម៌ជំងឺឆ្លងពីឪពុកម្តាយ ទៅកូនចៅផៅសណ្ដានរាលដាល ដល់ញាតិមិត្តជិតឆ្ងាយពេញមួយ រាជធានីភ្នំពេញ ដែលជំងឺកើតចេញពីចាស់ព្រឹទ្ធាចារ្យគ្រូបាអាចារ្យ ទៅបុត្រធីតាកុមារាកុមារី ដែលជាទំពាំង ស្នងឫស្សី និងជាធនធានរបស់ប្រទេសជាតិផងដែរ តើជំងឺឆ្លងនេះគឺជាអ្វី? ។

សាលាបង្រៀនឯកជនមួយកន្លែង ដែលមិនគោរពច្បាប់ និងរំលោភយកចិញ្ចើមផ្លូវថ្មើរជើង និងផ្លូវធ្វើជាផល ប្រយោជន៍ផ្ទាល់ខ្លួន មិនបានគិតអំពីផលប៉ះពាល់ដល់សង្គមជាតិ តាមរយៈការបង្ហាញការបង្រៀន ការអប់រំប្រៀនប្រដៅអំពីច្បាប់ ទំលៀមទំលាប់ ចំណេះដឹង ជំនាញ…។ល។

ទីតាំងសាលាឯកជននោះ មានឈ្មោះ ញូវហ្គេតវ៉េ និង សាលា ALIS ដែលស្ថិតនៅលើកំណាត់ផ្លូវ១៥៦ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលបានកំពុងសាងសង់តូបបង្អួតបង្គោលភ្លើង ថែមទាំងដាក់ម៉ាស៊ីនភ្លើង ព័ទ្ធរបងដោយយកចិញ្ចើមផ្លូវធ្វើជាចំណតកង់ម៉ូតូ ។

បើតាមប្រជាពលរដ្ឋបានប្រាប់ថា សឹងតែរាល់ថ្ងៃផ្លូវខាងលើនេះ ពិបាកធ្វើដំណើរណាស់ ដោយមានរថយន្ត ជាច្រើនចតលើផ្លូវតែម្តង ដូចចង់បង្ហាញពីភាពមិនចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មីអញ្ចឹង សូមបីតែ ខាងអាជ្ញាធរខណ្ឌ៧មករា ដែលបានទទួលរថយន្តស្ទួច សម្រាប់ធ្វើការផាកពិន័យក៏មិនហ៊ានក្បែរឡើយ ។

ដូច្នេះហើយប្រជាពលរដ្ឋជាច្រើនដែលធ្វើដំណើរតាមផ្លូវត្អូញត្អែរអំពីបញ្ហាសណ្តាប់ធ្នាប់សាធារណ:ថានូវមានកំរិតទាបសម្រាប់រាជធានីភ្នំពេញ ។

ដោយឡែកលោក លឹម សុភា អភិបាលខណ្ឌ៧មករា បានប្រាប់អំពីការសាងសង់របស់សាលា ញូវហ្គេតវ៉េ ថា គាត់បានឲ្យលោកអភិបាលរងទទួលបន្ទុកផ្នែកសំណង់ចុះទៅប្រាប់ខាងសាលាឲ្យកែហើយ ។

មតិមហាជនបាននិយាយថា គេឃើញសាលាឯកជន មានអាគារធំៗខ្ពស់ ដែលមានការសាងសង់ តាមបច្ចេកទេស និងច្បាប់អនុញ្ញាតត្រឹមត្រូវ តាមលក្ខណ:ស្តង់ដា ប៉ុន្តែដល់រឿងតូចៗវិញដូចជា ការសាងសង់តូប ឬម៉ាតបែរខុសលក្ខណ:បច្ចេកទេស ហើយប៉ះពាល់ដល់ប្រយោជន៍ ជាសាធារណ:ទៀត ៕

photo_2016-08-07_13-28-19photo_2016-08-07_13-28-22photo_2016-08-07_13-28-27photo_2016-08-07_13-28-29photo_2016-08-07_13-28-33photo_2016-08-07_13-28-39

មតិយោបល់