ហ្វីលីពីន: ប្រេសិតពិសេសប្រទេសហ្វីលីពីនទៅកាន់ប្រទេសចិន លោក Fidel Ramos បាននិយាយនៅថ្ងៃសុក្រនេះក្នុងទីក្រុងម៉ានីល ចង់បានការពិភាក្សាជាផ្លូវការជាមួយប្រទេសចិន ដើម្បីស្វែងរកផ្លូវទៅកាន់សន្តិភាពនិងកិច្ចសហប្រតិបត្តិការល្អ បន្ទាប់ពីកិច្ចប្រជុំជាមួយអតីតឧបនាយករដ្ឋមន្រ្តីការបរទេសចិនលោកស្រី Fu Ying។
បើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី១២ សីហានេះ បានឲ្យដឹងថា លោក Ramos បាននិយាយនៅក្នុងថៃ្ងបញ្ចប់នៃការធ្វើដំណើរទៅកាន់ហុងកុង នៅក្នុងការប៉ុនប៉ងមួយដើម្បីចំណងទំនាក់ទំនងជាមួយប្រទេសចិនឡើងវិញ ដែលត្រូវបានជួបបញ្ហាដោយសារជម្លោះដែនសមុទ្រនៅក្នុងសមុទ្រចិនខាងត្បូងនេះ។
តុលាការអាជ្ញាកណ្តាលនៅទីក្រុងឡាអេ បានសម្រេចក្តីហ្វីលីពីនឈ្នះចិន កាលថ្ងៃទី១២ ខែកក្កដា ថា ប្រទេសចិន មិនមានចំណងជើងជាប្រវត្តិសាស្រ្តនៅលើផ្លូវទឹកនិងសិទ្ធិអធិបតេយ្យភាពនោះទេ ដែលបានរំលោភបំពានហ្វីលីពីននៅទីនោះ។ សេចក្តីសម្រេចនេះមានការខឹងសម្បាយ៉ាងខ្លាំងពីរដ្ឋាភិបាលទីក្រុងប៉េកាំង។
សូមបញ្ជាក់ថា ប្រទេសចិនបានអះអាងថា សមុទ្រចិនខាងត្បូងទាំងមូលដែលតាមរយៈទឹកប្រាក់ជាង ៥ពាន់ពាន់លាននៃការធ្វើពាណិជ្ជកម្មផ្លាស់ទីរៀងរាល់ឆ្នាំ។ ដោយឡែក ប៊្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន កោះតៃវ៉ាន់និងវៀតណាមផងដែរ មានពាក្យបណ្តឹងនៅក្នុងសមុទ្រនេះ៕
មតិយោបល់