ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

បេក្ខភាពប្រធានាធិបតីអាមេរិកលោក គ្លីនតុន មិន​ស្រួល​ខ្លួន​ហើយ​បាន​ចាក​ចេញភ្លាមៗពី​ពិធី​រំឭក​ខួប​ថ្ងៃ​១១ កញ្ញា

អាមេរិកៈ បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យរបស់អាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន កាលពីថ្ងៃអាទិត្យ បានចាកចេញភ្លាមៗពីពិធីរំឭកខួបថ្ងៃ១១ កញ្ញាលើកទី ១៥ នៃការវាយប្រហារភេរវកម្ម ដ៏អាក្រក់បំផុត ក្នុងសហរដ្ឋអាមេរិក បន្ទាប់លោកស្រីមានអារម្មណ៍មិនស្រួលខ្លួន។ ក្រុមអ្នកឃោសនាបោះឆ្នោតរបស់លោកស្រីនិយាយថា លោកស្រីបានចាកចេញដោយសារឡើងកម្ដៅខ្លួនខ្លាំង។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦។

បន្ទាប់ពីបុគ្គលិកឃោសនាបោះឆ្នោតរបស់លោកស្រី គ្លីនតុន បានជូនទៅសម្រាកនៅក្នុងផ្ទះល្វែងរបស់ កូនស្រីគាត់ នៅក្នុងទីក្រុង Manhattan ខណៈនេះលោកស្រីបានស្រួលខ្លួនជាងមុនហើយ។

ក្រុមអ្នកឃោសនាបោះឆ្នោតជូនលោកស្រីបានឲ្យដឹងថា លោកស្រីរងកម្តៅខ្លាំងនៅក្នុងពិធីនៅឯ Ground Zero ដែលជាកន្លែងរំឭកខួបថ្ងៃ១១ កញ្ញា ឆ្នាំ២០០១ ពួកភេរវជនអាល់កៃដា (al-Qaida) បានបើកយន្តហោះប្រតិកម្មដឹកអ្នកដំណើរពីរគ្រឿងហោះបុកទម្លាយអាគារភ្លោះនៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកនាំឲ្យអាគារទាំងពីរនេះបាក់រលំ និងបណ្ដាលឲ្យមនុស្សជិត៣ពាន់នាក់បាត់បង់ជីវិត៕

%e2%80%8b%e1%9e%9a%e1%9f%86%e1%9e%ad%e1%9e%80%e2%80%8b%e1%9e%81%e1%9e%bd%e1%9e%94%e2%80%8b%e1%9e%90%e1%9f%92%e1%9e%84%e1%9f%83%e2%80%8b%e1%9f%a1%e1%9f%a1-%e1%9e%80%e1%9e%89%e1%9f%92%e1%9e%89%e1%9e%b6

មតិយោបល់