ព័ត៌មានសុខភាព

លាហើយ មុខមានអាចម៍រុយ និងស្នាមអុជខ្មៅ

ដើម្បីកម្ចាត់បញ្ហា អាចម៍រុយ, ស្នាមអុជខ្មៅ, ស្នាមជ្រួញនៅលើផ្ទៃមុខ មនុស្សស្រីមួយចំនួនធំបានប្រើប្រាស់ផលិតផលថ្លៃៗ ប៉ុន្តែ​ផលិតផល​ភាគច្រើន​មិន​សូវ​មាន​ប្រសិទ្ធិភាព ហើយមានផ្ទុកសារធាតុគីមីដែលធ្វើឲ្យប៉ះពាល់ដល់ស្បែកទៅវិញ។

ហេតុនេះហើយ Post News សូមធ្វើការបង្ហាពីរូបមន្តមួយបែប ដែលផ្សំឡើងពីស្លឹកជីវ៉ាន់ស៊ុយ។ ជីវ៉ាន់ស៊ុយ សម្បូរទៅដោយសារធាតុរ៉ែ ដែល​អាច​ជួយកម្ចាត់ស្នាមអុជខ្មៅ, អាចម៍រុយ, ស្នាមជ្រួញ, បំបាត់មុន, មុនក្បាលខ្មៅ, កម្ចាត់ខ្លាញ់ និងធ្វើស្បែក​មានភាព​ស្រស់ថ្លា​យ៉ាង​ឆាប់​រហ័ស។


របស់ដែលត្រូវការ៖

– ស្លឹកជីវ៉ាន់ស៊ុយ ២ស្លាបព្រា (ឬប្រើស្លឹកជីវាន់ស៊ុយស្ងួតក៏បាន)
– ទឹកក្រូចឆ្មា ១ស្លាបព្រា (ឬទឹកខ្មេះប៉ោមក៏បាន)
– ទឹក ២០០មីលីលីត្រ

ការរៀបចំ៖
ដាក់ស្លឹកជីវ៉ាន់ស៊ុយទៅក្នុងទឹក ២០០មីលីលីត្រ ហើយរំពុះក្នុងសីតុណ្ហភាពទាបប្រហែលជា ១៥នាទី។ បន្ទាប់មកលើកចុះឲ្យត្រជាក់ ទើបបន្ថែមទឹកក្រូចឆ្មាចូល។ ចាក់ល្បាយនេះទៅក្នុងដបកែវមួយ ហើយរក្សានៅក្នុងទូរទឹកកកឲ្យបាន ៦ថ្ងៃ។

ការប្រើប្រាស់៖
ដើម្បីទទួលបានលទ្ធផលល្អបំផុត អ្នកគួរតែប្រើល្បាយនេះពីរដងក្នុងមួយថ្ងៃ គឺនៅពេលព្រឹក និងពេលល្ងាច។ ការលាបល្បាយនេះនៅលើផ្ទៃមុខ អាចជួយបង្រួមរន្ធញើស, កម្ចាត់ស្នាមអុជខ្មៅ និងអាចម៍រុយ ឲ្យបាត់អស់ទាំងស្រុង។ ក្នុងរយៈពេលតិចជាងមួយខែ អ្នកនឹងទទួលបានស្បែកស្អាត ដូចធ្មជាតិ៕

goodbey-freckles

មតិយោបល់