ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អតីតប្រធានាធិបតីសិង្ហបុរីកាន់តំណែងយូរជាងគេ បានលាចាកលោក ក្នុងអាយុ៩២ឆ្នាំ


សិង្ហបុរី:
អតីតប្រធានាធិបតីសិង្ហបុរីកាន់តំណែងយូរជាងគេ លោក S R Nathan បានស្លាប់នៅអាយុ ៩២ឆ្នាំ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីការិយាល័យនាយករដ្ឋមន្រ្តី (PMO) ចុះផ្សាយដោយសារព័ត៌មានស៊ីនហួ នៅយប់ថ្ងៃទី២២ ខែសីហានេះ។

ការិយាល័យនាយករដ្ឋមន្ត្រី (PMO) បានឲ្យដឹងថា «លោកនាយករដ្ឋមន្រ្តី និងជាសហការី គណ:រដ្ឋមន្រ្តីរបស់លោក មានការសោកស្តាយចំពោះការស្លាប់របស់លោ S R Nathan និង សូមបញ្ជូនសាររំលែកទុក្ខរបស់ពួកគេជួនចំពោះគ្រួសាររបស់សព។ដង្ហើមចុងក្រោយរបស់លោក S R Nathan បានផុតនៅក្នុងមន្ទីរពេទ្យ Singapore General Hospital នៅល្ងាចថ្ងៃច័ន្ទ វាលាម៉ោង ០៩:៤៨ »។

ការិយាល័យ (PMO) បាននិយាយបន្ថែមថា ការរៀបចំជាសាធារណ:ដើម្បីគោរព និងធ្វើពិធីបុណ្យសព នឹងត្រូវប្រកាសនៅពេលក្រោយ។

គួរបញ្ជាក់ថា លោក S R Nathan បានទទួលរងជំងឺដាច់សរសៃឈាមក្នុងខួរក្បាលនៅថ្ងៃទី៣១ ខែកក្កដា ហើយមានស្ថានភាពធ្ងន់ធ្ងរត្រូវបានសម្រាក់ព្យាបាលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ Singapore General Hospital ចាប់តាំងពីពេលនោះមក។

លោក S R Nathan គឹជាប្រធានទីប្រាំមួយ និងជាប្រធានាធិបតីដែលបានកាន់តំណែងយូរជាងគេបំផុតនៅក្នុងប្រទេសសិង្ហបុរី បានចូលកាន់តំណែងសម្រាប់ពីរអាណត្តិពីឆ្នាំ១៩៩៩ ដល់ឆ្នាំ ២០១១ ៕

SR-Nathan

មតិយោបល់