អចលន​ទ្រព្យ

វិស័យសំណង់នៅកម្ពុជា ស្ទុះខ្លាំងដល់ ៦.២ពាន់លានដុល្លារ ត្រឹម ១០ខែ ឆ្នាំ២០១៧

ក្នុងរយ:ពេល ១០ខែ ដើមឆ្នាំ ២០១៧នេះ ទុនវិនិយោគក្នុងវិស័យសំណង់ សរុបប្រមាណ ៦២៦៧លានដុល្លារអាមេរិក កើនឡើងជាង ២៧ភាគរយ ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការឲ្យដឹងនៅព្រឹកនេះពី លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

គិតមកទល់ពេលនេះ ក្រុមហ៊ុនធ្វើអាជីវកម្មសំណង់ ដែលមកចុះបញ្ជីនៅ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយមានសុពលភាពធ្វើអាជីវកម្មគិតត្រឹមខែតុលា មានចំនួន ១០៣៨ក្រុមហ៊ុន ក្នុងនោះមកពីក្រៅប្រទេសចំនួន ៣២៤ក្រុមហ៊ុន មកពី ចិន កូរ៉េ វៀតណាម ជប៉ុន។ល។

ក្នុងឆមាសទី ១ ឆ្នាំ ២០១៧ដដែលនេះ មានទីក្រុងរណបបុរីលំនៅដ្ឋានសរុបចំនួន ១៤ទីតាំង មានអគារខ្ពស់ចាប់ពី ៥ជាន់ឡើងទៅ មានចំនួន ៤៣អគារ។

គួរជម្រាបដែរថា ចាប់ពីឆ្នាំ ២០០០ ដល់ ឆមាសទី ១ ឆ្នាំ ២០១៧ ការបោះទុនវិនិយោគវិស័យឯកជនមកពីបរទេស មានចំនួន ១៨ប្រទេស ចំនួន ៣០៩គម្រោង មានតម្លៃប៉ាន់ស្មាន ៤.៦ពាន់លានដុល្លារអាមេរិក លើផ្ទៃក្រឡាសំណង់ ១៣លានម៉ែត្រការ៉េ៕

មតិយោបល់