ក្រុមហ៊ុនកូរ៉េ Daehan Auto Cambodia នឹងបើកដំណើរការរោងចក្រតម្លើងរថយន្ត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងស្វាយរៀង ដែលមានលទ្ធភាពផលិតរហូតដល់ទៅ ២ម៉ឺនគ្រឿង ក្នុងមួយឆ្នាំ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយនៅថ្ងៃនេះ។
រោងចក្រនេះ នឹងចាប់ផ្តើមដំណើរការ នៅឆ្នាំ ២០១៨ខាងមុខនេះ ដែលជ្រើសរើសកម្មករក្នុងស្រុក ជាង ១ម៉ឺននាក់។
គួរជម្រាបថា ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនទី២ ទទួលបានការអនុញ្ញាត ពីរដ្ឋាភិបាល ឲ្យវិនិយោគបង្កើតរោងចក្រតម្លើងរថយន្តនេះ ហើយវត្តមានរបស់ក្រុមហ៊ុននេះ នឹងជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋ ឲ្យបានប្រសើរឡើងផងដែរ៕
មតិយោបល់