ព្រះសីហនុៈ កាលពីវេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ត្រី អ៉ី សុខា ស្នងការរង ទទួលផែនសណ្ដាប់ធ្នាប់ ដឹកនាំកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចុះល្បាតលើផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រស្មុកស្មាញ ចាប់ពីក្រុងព្រះសីហនុ រហូតដល់ ផ្សារវាលរេញ ដើម្បីទប់ស្កាត់ បង្ការការគ្រោះថ្នាក់ចរាចរណ៍កើតឡើងនិងដើម្បីឲ្យអ្នកបើកបរយានយន្តទាំងអស់ប្រុងប្រយ័ត្ន។
ក្នុងនោះ សមត្ថកិច្ចបានចាត់ចែងកម្លាំងចុះរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៩៤-១៩៥ ស្ថិតនៅក្នុងភូមិអូរចំណារ ឃុំអូរឧកញ៉្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាលទ្ធផល៖
+ការពិន័យចំពោះអ្នកល្មើស ៖
អ្នកបើកបរ និង អ្នករួមដំណើរលើម៉ូតូ មិនពាក់មួកសុវត្ថិភាពចំនួន ១២នាក់ ពិន័យ។
អ្នកបើកបរម៉ូតូគ្មានកញ្ចក់មើលក្រោយ ចំនួន ៤គ្រឿង ពិន័យ ។
+ការណែនាំ និងផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បទដ្ឋានផ្សេងៗពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍៖
អ្នកបើកបរ និងអ្នករួមដំណើរលើម៉ូតូ ចំនួន៤៥នាក់ ក្នុងនោះមានស្រី១៩នាក់ ។
អ្នកបើកបរម៉ូតូគ្មានកញ្ចក់មើលក្រោយ ចំនួន២៥នាក់ ក្នុងនោះមានស្រី១០នាក់។
អ្នកបើកបរម៉ូតូ មានជាតិអាកុលម្នាក់ ណែនាំ ឲ្យក្រុមគ្រួសារមកទទួលយកទៅផ្ទះ។
និងអ្នកបើកបររថយន្ត ចំនួន ៣៥នាក់ ផងដែរ៕
https://youtu.be/VaXMeTQnLoY
មតិយោបល់