ខ្សែការពារវ័យក្មេងរបស់់ក្លឹបភ្នំពេញក្រោន និងជម្រើសជាតិ U19 ជា ច័ន្ទដារ៉ា កំពុងវះកាត់ជង្គង់ ( ACL ) នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ នេះបើតាមការសរសេរលើបណ្តាញសង្គមរបស់ក្លឹបជើងឯកលីគកំពូលកម្ពុជា៦សម័យ។
ជា ច័ន្ទដារ៉ា បានរងរបួសកាលជំនួបមិត្តភាពតទល់ក្រុមណាហ្គាវ៉ើល កាលពីថ្ងៃទី១៩ ខែវិច្ឋិកា នៅកីឡដ្ឋាន RSN ។
ខ្សែកាពារវ័យ១៧ឆ្នាំរូបនេះ ធ្លាប់ជួយU19ភ្នំពេញក្រោន ឈ្នះពាន Smart RSN U19 និង បំពេញតួនាទីជាប្រធានក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម១៩ឆ្នាំ ប្រចាំពានរង្វាន់ AFF U19 នៅវៀតណាម កាលពីខែតុលា។
មតិយោបល់