ក្រៅពីសកម្មភាពដ៏រស់រវើកជាច្រើននៅថ្ងៃបិទពានរង្វាន់ Soccer League កាលពីម្សិលមិញនៅពហុកីឡដ្ឋានជាតិ គេឃើញមានអ្នកគាំទ្រមួយក្រុមមានគ្នាប្រមាណ៥នាក់បានគូរមុខជាយក្សដើម្បីមកទស្សនាការប្រកួត All Star និងជំនួបផ្តាច់ព្រ័ត្រដែលពោធិ៍សែនជ័យឈ្នះកំចាយមារ ៥-០។
នេះជាសកម្មភាពដ៏កម្រមួយក្នុងពិភពបាល់ទាត់ខ្មែរ ដែលអ្នកគាំទ្របង្ហាញពីភាពច្នៃប្រឌិតតុបតែងខ្លួនប្លែកៗ ដើម្បីបង្កើនបរិយាកាសឲ្យកាន់តែសប្បាយរីករាយ។
គួរបញ្ជាក់ផងដែរថា ក្នុងថ្ងៃនោះ ក្រុម All Star ចាន់ វឌ្ឍនាកា បានប្រកួតស្មើ All Star ប្រាក់ មុន្នីឧត្តម ៤-៤ ខណៈពោធិ៍សែនជ័យក្រសោបពានជាលើកដំបូង ដោយប្រាក់រង្វាន់១០លានរៀល ក្រុមបានបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់តែម្តង។
មតិយោបល់