ភ្នំពេញ: បុរសម្នាក់បានផឹកស្រាស្រវឹង ហើយដើរចូលបន្ទប់ជួលរបស់ក្មេងស្រីរងគ្រោះប៉ុនប៉ងចាប់រំលោភ តែមិនបានសម្រេច ដោយសារចេញទឹកកាមលឿនពេក។ ហេតុការណ៏នេះបានកើតឡើងកាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ នៅភូមិទ្រា៤ ក្រុមទី២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌស្ទឹងមានជ័យ។
បន្ទាប់ពីកើតហេតុក្មេងស្រីរងគ្រោះ បានទៅប្រាប់មា្តយថា មានបុរសម្នាក់បានមកនោមដាក់ខ្លួន ទើបម្តាយឪពុករបស់នាង មានការសង្ស័យ ហើយក៏ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ។ ក្រោយទទួលបានពាក្យបណ្តឹងភា្លម សមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ បានទៅធ្វើការឃាត់ខ្លួនជនសង្ស័យ។
តាមសម្តីសារភាពរបស់ជនសង្ស័យឈ្មោះ តាក់ ពន្លឺ ភេទប្រុស អាយុ១៦ឆ្នាំ មានស្រុកកំណើតនៅភូមិសមគ្គី ឃុំសា្វយភ្លោះ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុ បានឲ្យដឹងថា ខ្លួនបានផឹកស្រាស្រវឹង ហើយបានដើរចូលទៅដេកក្នុងបន្ទប់ដេករបស់ក្មេងស្រីរងគ្រោះ ដែលនៅជាប់គ្នា ហើយក៏មានអារម្មណ៏ផ្លូវភេទ ក៏ធ្វើសកម្មភាពប៉ុនប៉ងរំលោភទៅក្មេងស្រីនោះ តែមិនបានសម្រេចដោយសារតែខ្លួនឯងឆាប់ចេញទឹកកាមលឿនពេក។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ បានធ្វើសំណុំរឿង ដើម្បីបញ្ចូនខ្លួនទៅកាន់តុលាការ ដើម្បីចាត់ចែងទៅតាមផ្លូវច្បាប់៕
មតិយោបល់