ព័ត៌មានកីឡា

Lincoln City ​​ជា​ក្លឹប Non-league ​ដំបូង​រយៈ​ពេល​១០៣​ឆ្នាំ ​ឡើង​ដល់​៨​ក្រុម​ចុង​ក្រោយ​ FA Cup

ក្លឹប Lincoln City ​ក្រោយ​ពី​យក​ឈ្នះ​ក្រុម Burnley ​កាល​ពី​យប់មិញ​នេះ ​បាន​ក្លាយ​ជា​ក្លឹប​បាល់ទាត់​គ្មាន​ក្របខណ្ឌ​ត្រឹមត្រូវ​ដំបូង​គេ​ក្នុង​រយៈ​ពេល​១០៣​ឆ្នាំ​នេះ ​ដែល​បាន​ឡើង​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នៃ​ពាន FA Cup ​។

កាល​ពី​សង្គ្រាម​លោក​លើក​ទី​១ ​គឺ​ជា​គ្រា​ដែល​ក្រុម Non-league ​បាន​ឡើង​មក​ដល់​វគ្គ​នេះ ពោល​គឺ​គ្រា​នោះ​ជា​ក្រុម Queens Park Rangers ខណៈ​ដែល​ក្រោយ​ៗ​មក​ទៀត ​មិន​ទាន់​មាន​ក្រុម​ណា​អាច​ធ្វើ​បាន​នៅ​ឡើយ​ទេ។ រហូត​ដល់​បច្ចុប្បន្ន​នេះ ​ក្រោយ​ពី​ក្រុម ​Lincoln ​ធ្វើ​បាន​កាល​ពី​យប់មិញ​នេះ គឺ​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀត​ហើយ។

និយាយ​ពី​ការ​ប្រកួត​យប់មិញ​នេះ​វិញ ​គឺ​ជា​ការ​លេង​ក្នុង​ដី​របស់ Burnley ​តែ​ម្ដង ​ដោយ​ម្ចាស់​ផ្ទះ​តែ​ជា​គ្មាន​ឱកាស​រក​គ្រាប់​បាល់​បាន ​ហើយ​នៅ​ចុង​ម៉ោង​ទៅ​ហើយ​ត្រូវ​ក្រុម​ Lincoln ​រក​បាន​មួយ​គ្រាប់​ដោយ​បាល់​តែត​នៅ​នាទី​៨៩​យក​ជ័យ​ជម្នះ​៕

មតិយោបល់