ព័ត៌មានកីឡា

ចុម! Man City លុត Real Madrid ៤-១ (វីដេអូ)

នេះគឺជារឿង មិននឹកស្មានដល់សម្រាប់អ្នកគាំទ្របាល់ទាត់ទាំងអស់ ព្រោះថា ការបំបាក់ Real Madrid ៤-១ របស់ក្រុម Manchester City មិនមែនជារឿងលេងសើចឡើយ។

នេះគឺជាការបរាជ័យ ជាលើកទី២ហើយ សម្រាប់ក្រុម Real Madrid បន្ទាប់ពីចាញ់ Man Utd ដោយបាល់ប៉េណាំងទី ១១ម៉ែត្រកាត់សេចក្តី និងបន្តមកចាញ់ក្រុម Man City ៤-១ ទៀត។ ក្រុម Manchester City ធ្វើបានយ៉ាងល្អ ដោយអាចគ្រប់គ្រងបាល់ បានយ៉ាងច្រើន រួមទាំងការវាយសម្រុកប្រកបដោយប្រសិទ្ធិភាពផងដែរ។ ជាការពិតណាស់ ៤គ្រាប់របស់ក្រុម Manchester City សុទ្ធសឹងរកបាន នៅតង់ទី២ ទាំងអស់ ខណៈគ្រាប់បាល់ទី១ រកបាននៅនាទីទី ៥២ ដោយកីឡាករ Otamendi, នាទីទី៥៩ ដោយកីឡាករ Sterling, នាទីទី ៦៧ ដោយកីឡាករ Stones និងនាទីទី ៨២ រកបានដោយកីឡាករ Diaz ។ ចំណែកក្រុម Real Madrid វិញអាចរកបានត្រឹម ១គ្រាប់ប៉ុណ្ណោះ នៅនាទីទី ៩០ ចុងម៉ោងទៅហើយ ដោយកីឡាករ Rodriguez ។

ដូច្នេះហើយ នេះគឺជាប្រវត្តិសាស្ត្រមួយ ដែលក្រុម Manchester City អាចយកឈ្នះក្រុម Real Madrid បានលើកដំបូង ក្នុងចំនួនគ្រាប់បាល់ច្រើនមិនគួរឲ្យជឿផងដែរ។

ខាងក្រោមនេះ ជាីិដេអូការប្រកួត រវាងក្រុម Manchester City និងក្រុម Real Madrid ៖

https://www.youtube.com/watch?v=J-gVZWjazco

មតិយោបល់