បើតាម Express Sport បានឲ្យដឹងថាអតីត វីរបុរសឆ្នើមរបស់ក្រុម Real Madrid បានសម្រេចចិត្តផ្លាស់មកលេងនៅក្រុមហង្សក្រហម Liverpool ហើយ។
Iker Casillas បានដើរចេញពី Porto បន្ទាប់ពី មិនទួលបានជោគជ័យសោះ ក្នុង ២ រដូវកាលកន្លងមក ដោយហេតុនេះហើយ អ្នកចាំទី ដ៍ឆ្នើមរូបនេះ បានសម្រេចចិត្តមកកាន់ Premire League ជាមួយហង្សក្រហម Liverpool ដើម្បីស្វែងរកអនាគត់ថ្មី។ ចំពោះការផ្លាស់មកកាន់ Liverpool នេះដែរ គឺមិនមានតម្លៃផ្ទេរនោះឡើយ វាគឺជាការមកលេងដោយមិនមានតម្លៃខ្លួនជាមួយក្លិប។ ក៍ប៉ុន្តែ Casillas ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ Liverpool ព្រោះអ្នកចាំទីចាស់វស្សាមួយនេះ ជាអ្នកចាំទីល្អមួយរូបលើពិភពលោក។
មកទល់ពេលនេះ Casillas មានវ័យ ៣៦ឆ្នាំហើយ ខណះដែលការមកកាន់ Liverpool នេះមិនប្រាកដថា បានកៅអី ១១នាក់ដំបូងឡើយ។



មតិយោបល់