ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រុមកំប្លែងយ៉េយ៉េ និងពែកមី បើកប្រវត្តិសាស្ត្រប៉ះគ្នាលើឆាកតែ១

ជារឿងកម្រដែលក្រុមកំប្លែងដែលទទួលការពេញនិយមខ្លាំងក្លានាពេលបច្ចុប្បន្នពីរក្រុមគឺក្រុមកំប្លែងយ៉េយ៉េ និងក្រុមកំប្លែងពែកមី មានឱកាសសម្ដែងលើឆាករូមគ្នា ជាទ្រង់ទ្រាយធំ។ ក្រុមទាំងពីរត្រូវគេចាត់ទុកថាជាក្រុមដែលមានទីផ្សារខ្ពស់ ហើយបើវេទិកាមួយហ៊ានជួលក្រុមកំប្លែងណាមួយគឺពិតជាត្រូវអវត្តមានក្រុមកំប្លែងមួយទៀតក្រុមទៀតជាក់ជាមិនខាន ក្នុងនោះសូម្បីតែក្នុងវេទិកាសប្បុរសធម៌ក៏មិនធ្លាប់នឹងប៉ះគ្នាលើឆាកតែមួយដែរ។ លើកលែងតែកាលពីថ្ងៃទី២២ ឧសភា មុននេះប៉ុណ្ណោះដែលក្រុមកំប្លែងទាំង២បានបង្ហាញខ្លួនជាទ្រង់ទ្រាយធំយ៉ាងកម្រទៅបង្កបរិយាកាសផ្ដល់សំណើចឡើងកក្រើកស្តាតអូឡាំពិកតែម្ដង ដែលជំនួបរបស់ក្រុមទាំងពីរត្រូវគេចាត់ទុកថាជារឿងកម្រចាប់តាំងពីក្រុមទាំងពីរបានក្លាយជាក្រុមកំប្លែងល្បីឈ្មោះក្នុងពិភពសិល្ប:។ អ្វីដែលធ្វើឲ្យគេភ្ញាក់ផ្អើលគឺក្រុមទាំង២មកកំប្លែងជាទ្រង់ទ្រាយធំ ដោយមានសមាជិកច្រើន តែមិនទទួលបានតម្លៃសូម្បីមួយដុល្លារទាល់តែសោះ ដោយសារតែព្រឹត្តិការណ៍កម្រាលព្រំក្រហមដែលក្រុមទាំង២បង្ហាញខ្លួនគឺជាកម្មវិធីសប្បុរសធម៌ដើម្បីស្វែងរកថវិកាជួយដល់គន្ធបុប្ផា។ នៅក្នុងវេទិកានោះគេឃើញក្រុមកំប្លែងទាំងពីរសុទ្ធតែប្រឹងបញ្ចេញសមត្ថភាពរៀងខ្លួន ដើម្បីកន្ទ្រាក់អារម្មណ៍មហាជននៅស្ដាតអូឡាំពិកដែលបានទៅទស្សនាដោយផ្ទាល់។

តោះទស្សនាក្រុមកំប្លែងទាំងពីរ តើក្រុមកំប្លែងកំប្លែងមួយណា ទាក់ទាញជាងនៅលើព្រឹត្តការណ៍កម្រាលព្រំក្រហមលើកទី២នោះ៖

//www.youtube.com/watch?v=mpothvMJKpA

//www.youtube.com/watch?v=ApOEpLSLtCE&feature=youtu.be

មតិយោបល់