អតីតគ្រូបង្វឹកក្រុម Swansea លោក Bob Bradley ត្រូវបានគេដាក់ឈ្មោះថាជាអ្នកចាត់ការដំបូងនៃក្រុម Los Angeles FC ដែលធ្លាប់ដឹកនាំក្រុមនៅ Premier League មុនពេលផ្ទេមកក្របខ័ណ្ឌ Major League Soccer នៃលីគកំពូលសហរដ្ឋអាមេរិក។
គ្រូបង្វឹកវ័យ ៥៩ឆ្នាំរូបនេះ គឺជាជនជាតិអាមេរិចដំបូងគេដែលគ្រប់គ្រងក្លិបក្របខ័ណ្ឌ Premier League ប៉ុន្តែបានចំណាយពេលត្រឹមតែ ៨៥ ថ្ងៃប៉ុណ្ណោះ មុនពេលត្រូវបានបណ្តេញចេញពីក្លិប Swansea ក្នុងខែធ្នូ ឆ្នាំ២០១៦ ។ Bradley ធ្លាប់បានគ្រប់គ្រងក្រុមជម្រើសជាតិអាមេរិក, អេហ្ស៊ីប និងក្រុម Stabaek នៅន័រវែសមុនពេលចាកចេញពីក្លិប Le Havre លំដាប់ទី២ របស់ប្រទេសបារាំង ។
សូមរំលឹកថា បុរសជនជាតិអាមេរិចនេះ ដឹកនាំក្រុម Swansea បាន ១១ប្រកួត ក្នុងការចំណាយពេលមកគ្រប់គ្រងរយៈពេល ៨៥ថ្ងៃ និងទទួលជ័យជម្នះត្រឹមតែ ២ប្រកួត ប៉ុណ្ណោះ៕




មតិយោបល់