ព័ត៌មានជាតិ

Update៖ បុកទៀតហើយ! រថយន្ត២ប៉ះគ្នាទាំងព្រឹកបណ្តាលឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញៈ រថយន្តម៉ាកហ្វតរែនជឺ និងកាមរីឆ្លាមប៉ះគ្នាទាំងព្រឹកបណ្តាលឲ្យរងការខូចខាតទាំងសងខាងសំណាងល្អដែលមិនមានអ្នករងរបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវR៦កែងផ្លូវR៥ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពត៌មានពីស្ត្រីម្នាក់ដែលជិះនៅលើរថយន្តឆ្លាមពណ៌ត្រីឆ្លូញពាក់ស្លាកលេខភ្នំពេញ2K-7809 បានឲ្យដឹងថានៅមុនពេលកើតហេតុរថយន្តរបស់គាត់បានបើកក្នុងល្បឿនយឺតៗទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុមានបម្រុងបត់ឆ្វេង ស្រាប់តែមានរថយន្តម៉ាកហ្វតរែនជឺពណ៌សពាក់ស្លាកលេខភ្នំពេញ2V-0993 បើកបើកតាមផ្លូវR៥ពីលិចទៅកើតបានបើកមកបុករថយន្តរបស់គាត់ផ្នែកខាងមុខបណ្តាលឲ្យរងការខូចខាតទាំងសងខាង។ ចំណែកខាងភាគីអ្នកជិះរថយន្តម៉ាកហ្វតរែនជឺវិញបាននិយាយថាខាងរថយន្តឆ្លាមបានបុករថយន្តគាត់មុនខណៈគាត់កំពុងបើកផ្លូវត្រង់។

ទោះជាយ៉ាងណាគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះភាគីទាំងសងខាងបានព្យាយាមនិយាយគ្នាដើម្បីបញ្ចប់រឿងនៅកន្លែងដោយភាគីរថយន្តឆ្លាមទាមទារឲ្យជួយចេញថ្លៃជួសជុលរថយន្តចំនួន៧០ដុលា្លដើម្បីបញ្ចប់រឿង៕

https://youtu.be/YNVSfPFFj50

មតិយោបល់