យើងទាំងអស់គ្នាដឹងហើយថា អំបិល សម្បូរទៅដោយជាតិសូដ្យូម ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយគ្រប់គ្រងសារធាតុរាវ និងជួយរាងកាយស្រូបយកសារធាតុចិញ្ចឹមជាច្រើនបញ្ជូនទៅកាន់គ្រប់កោសិកា។ លើសពីនេះទៅទៀត កម្រិតpH និងកម្រិតអាស៊ីត នៅក្នុងឈាមក៏ទទួលបានឥទ្ធិពលពីជាតិសូដ្យូមដែរ។
តែទោះជាយ៉ាងណា នៅពេលដែលជាតិសូដ្យូមផ្ទុកនៅក្នុងរាងកាយលើសកម្រិត អាចបណ្តោលឲ្យមានគ្រោះថ្នាក់ដល់សុខភាព ព្រោះវាប៉ះពាល់ដល់តម្រងនោមដោយផ្ទាល់។ បើយោងតាមអង្គការពិភពលោក WHO បានផ្តល់អនុវសាសន៍ថា អ្នកមិនត្រូវទទួលទានជាតិសូដ្យូមលើពី ៥ក្រាមក្នុងមួយថ្ងៃឡើយ ប្រសិនបើអ្នកនៅតែចចេស ច្បាស់ជាមានគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរ។
តាមលទ្ធផលនៃការសិក្សាស្តីអំពីការទទួលទានអំបិលសម្រាប់មនុស្សពេញវ័យដែលមានអាយុចន្លោះពី ២៥ទៅ ៦៤ឆ្នាំ បានបង្ហាញថា អ្នកដែលទទួលទានអំបិលជាមធ្យមចាប់ពី ១២ ទៅ ១៥ក្រាម ក្នុងមួយថ្ងៃ ប្រឈមនឹងហានិភ័យបញ្ហាសុខភាពខ្ពស់ជាងអ្នកបរិភោគធម្មតាដល់ទី ៣ដង។
អ្នកស្រាវជ្រាវបានបន្ថែមទៀតថា ការទទួលទានអំបិលច្រើនអាចបង្កើនហានិភ័យនៃជំងឺជាច្រើនដូចជាៈ
- កើតជំងឺតម្រងនោម
- សម្ពាធឈាមឡើងខ្ពស់
- បង្កើនហានិភ័យនៃជំងឺមហារីកក្រពះ
- កើតជំងឺរលាកឆ្អឹង និងពុកឆ្អឹង
- កើតជំងឺហឺត និងរលាកទងសួតប្រសិនបើអ្នកកើតជំងឺហឺតស្រាប់
- លើសជាតិទឹក និងរាងកាយមានសភាពហើម
- បង្កើនហានិភ័យនៃជំងឺធាត់
ដូច្នេះហើយ ដើម្បីបង្ការហានិភ័យដូចខាងលើ អ្នកត្រូវកាត់បន្ថយការទទួលទានអំបិល ហើយសូម្បីតែប្រភេទអាហារកែច្នៃ ឬអាហារកំប៉ុងក៏ដោយ ព្រោះវាមានផ្ទុកជាតិសូដ្យូមច្រើន៕
ប្រភពៈ soha
មតិយោបល់