ការប្រកួតលើកទី ៤ របស់ Toyota Mekong Club Championship នឹងត្រូវបានរៀបចំធ្វើឡើងចាប់ពីថ្ងៃទី ០៩ ខែធ្នូ ដល់ ថ្ងៃទី ០៦ ខែមករា។
ពានរង្វាន់នេះត្រូវបានចាប់ផ្តើមជាលើកដំបូងនៅឆ្នាំ ២០១៤ គឺជាការប្រកួតកីឡាបាល់ទាត់មួយសម្រាប់ក្លឹបតំបន់មេគង្គនៅអាស៊ីអាគ្នេយ៍។ ដែលមាន ៥ក្រុម ចូលរួមពោលគឺក្លិបដែលឈ្នះក្នុងលីគក្នុងប្រទេសរៀងៗខ្លួន មានដូចជា កម្ពុជា, ឡាវ, មីយ៉ាន់ម៉ា, ថៃ និងវៀតណាម។ ខណៈដែលឆ្នាំនេះម្ចាស់ជើងឯកនៃប្រទេសមីយ៉ាន់ម៉ានឹងអវត្តមានពីការប្រកួត។
ការប្រកួតជុំទី ១ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៩ និងទី ១៣ ខែធ្នូ រវាងជើងឯកលីគប្រទេសវៀតណាមនិងកម្ពុជា។ អ្នកឈ្នះនៃការប្រកួតនោះនឹងត្រូវប្រឈមនឹងក្រុមទទួលជ័យលាភី មកពីប្រទេសឡាវ ដែលលេងនៅក្របខ័ណ្ឌ Premier League នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃទី ១៧ ខែធ្នូ។សម្រាប់ក្រុមឈ្នះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ត្រូវប៉ះក្រុមម្ចាស់ជើងឯក League Cup របស់ថៃ ដែលធ្វើឡើង ២ជើង នៅថ្ងៃទី ២៣ ខែធ្នូ និងថ្ងៃទី ០៦ ខែមករា។
គួរំលឹកផងដែរថា កាលពីឆ្នាំមុនក្រុម Buriram United នៃក្របខ័ណ្ឌ Thai League 1 បានផ្តួលម្ចាស់ជើងឯកឡាវ Lanexang United ដោយលទ្ធផល ២-០ នៅជើងទី២ ដើម្បីដណ្តើមយកពានរង្វាន់ Toyota Mekong Club Championship បើសរុបទាំងពីរជើងគីលទ្ធផល ២ទល់១៕
មីយ៉ាន់ម៉ា ដកខ្លួនហើយ
Credit: Toyota
មតិយោបល់