ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល បានធ្វើឲ្យពិភពលោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីសហព័ន្ធបាល់ទាត់របស់ប្រទសមួយនេះ សម្រេចចិត្តឲ្យកីឡាករជិះឧត្ថម្ភភាគចក្រទៅកាន់ទីលានហ្វឹកហាត់។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ ESPN reports បានឲ្យដឹងថា ក្រុមជម្រើសជាតិប្រេស៊ីល បានប្រើប្រាស់ទីលានហ្វឹកហាត់ខុសប្លែកពីប្រទេសផ្សេងៗទាំងអស់ ដោយយកកំពូលភ្នំធ្វើជាកន្លែងហ្វឹកហាត់របស់ពួកគេ។ ទីលានហ្វឹកហាត់នេះដែរ មានចំងាយប្រមាណជា ៨០០គីឡូម៉ែត្រពីទីប្រជុំជនរបស់ទីក្រុង Rio de Jeneiro ខណៈផ្លូវធ្វើដំណើរវិញតូចចង្អៀត ពិបាកក្នុងការធ្វើដំណើរទៅកាន់ទីនោះយ៉ាងខ្លាំង។
យ៉ាងណាវិញ សហព័ន្ធបាល់ទាត់របស់ប្រេស៊ីល ដោយមានការសហការពី រដ្ឋាភិបាលផងនោះ បានសម្រេចចិត្តសម្រួលដល់កីឡាករទាំងអស់ តាមរយៈការផ្តល់មធ្យោបាយធ្វើដំណើរតាមផ្លូវអាកាស ពោលគឺការប្រើប្រាស់ឧត្ថម្ភភាគចក្រ សម្រួលដល់ការធ្វើដំណើរនេះ។ គួរបញ្ជាក់ផងដែរថា ការហ្វឹកហាត់នៅលើភ្នំនេះដែរ គឺជាការលុតដំដល់កីឡាករទាំងអស់ ឲ្យបន្ស៊ាំជាមួយអាកាសធាតុត្រជាក់ និងមានសម្ពាធខ្ពស់ ព្រោះថានៅរុស្ស៊ី អាកាសធាតុត្រជាក់ខ្លាំង។
ដូច្នេះហើយ ដើម្បីទទួលបានជោគជ័យក្នងព្រឹត្តិការណ៍ World Cup ឆ្នាំនេះ ក្រុមជម្រើសជាតិប្រេស៊ីល បានជ្រើសរើសយកការហ្វឹកហាត់នៅលើភ្នំ ដើម្បីធ្វើឲ្យកីឡាករទាំងអស់ មិនពិបាកក្នុងការប្រកួត World Cup នៅរុស្ស៊ី។


មតិយោបល់