ព័ត៌មានកីឡា

គិរីវង់សុខសែនជ័យ នៅតែមិនទាន់ស្គាល់ពាក្យឈ្នះ

ការប្រកួតបាល់ទាត់នៃលីគកំពូលកម្ពុជា សប្តាហ៍ទី១៧ ដោយក្រុមគិរីវង់សុខសែនជ័យ​ នៅតែមិនអាចទទួលជ័យជម្នះបានបន្ទាប់ពីបានចាញ់ វេស្ទើនភ្នំពេញ ២ទល់១ កាលពីម្សិលមិញនេះ នាកីឡដ្ឋានគិរីវង់ ខេត្តតាកែវ ដែលជាទឹកដីរបស់ខ្លួនផ្ទាល់។

សូមរំលឹកថា ក្រុមដែលមានមូលដ្ឋាននៅខេត្តតាកែវនេះ មិនទាន់ស្គាល់ឈ្នះនៅឡើយទេ បន្ទាប់ពីឆ្លងកាត់ការប្រកួត ១៧លើក កន្លងមកគឺស្មើ ៣ដង នឹងចាញ់ ១៤ដង។ ខណ:ដែលសប្តាហ៍មុនស្មើជាមួយក្រុមជើងឯក៦សម័យ ភ្នំពេញក្រោន ដោយលទ្ធផល ១ទល់១ នៅកីឡដ្ឋានគិរីវង់ដូចគ្នា៕

មតិយោបល់