វៀតណាមៈ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ នៅថ្ងៃចន្ទនេះ បាននិយាយថា មនុស្ស ៧២ នាក់ត្រូវបានស្លាប់ និងរងរបួស ៣៣ នាក់ ខណៈដែល ៣០ នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងខ្លាំងកាលសប្ដាហ៍មុន បានបណ្ដាលឲ្យមានគ្រោះរអិលបាក់ដី និងទឹកជំនន់ នៅតំបន់ភាគខាងជើង និងកណ្ដាលប្រទេសវៀតណាម។ នេះបើយោងតាមសារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧។
គ្រោះមហន្តរាយនេះ បានបំផ្លិចបំផ្លាញ ឬពន្លិចផ្ទះជាង ៤៩,៦០០ ខ្នង រួមទាំងខូចខាត ឬបែកបាក់ទំនប់ទឹក ៤៦.៩ គីឡូម៉ែត្រ នៅក្នុងរដ្ឋធានីហាណូយ,ទីក្រុង Thanh Hoa និងខេត្តចំនួន ៤ នៅភាគខាងជើងប្រទេស ព្រមទាំងបានសម្លាប់គោក្របី និងមាន់ទាជិត ៣០០.០០០ក្បាល។
សូមជំរាបថា កាលពីថ្ងៃអាទិត្យអាជ្ញាធរក្រុង បានប្រកាសពីភាពអាសន្ន នៅក្នុងខេត្ត បន្ទាប់រងគ្រោះដោយសារការរអិលបាក់ដីនេះ៕
មតិយោបល់