ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ នឹងត្រូវប្រកួតជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិចិនអាយុក្រោម ១៩ឆ្នាំ នៅវេលាម៉ោង ៦ៈ៣០ នាទីល្ងាចស្អែកនេះ ក្នុងពានរង្វាន់ជើងឯកយុវជនអាយុក្រោម ១៩ ឆ្នាំប្រចាំទ្វីបអាស៊ី (AFC U-19 Championship 2018) វគ្គជម្រុះ នាពហុកីឡដ្ឋានជាតិ ខណៈដែលកីឡាករចិន ៤រូប លេងនៅលីគកំពូល។
នៅមុនពេលការប្រកួតមកដល់គ្រូសញ្ជាតិចិន លោក Jia Xiuquan បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា៖ «ក្រុមរបស់ខ្ញុំមិនបានទទួលព័ត៌ថានឹងមកប្រកួតនៅប្រទេសកម្ពុជានោះទេ ក្រុមរបស់ខ្ញុំដែលមកធ្វើការប្រកួតនេះមាន ចំនួន ២៦រូប ប៉ុន្តែអ្វីដែលសំខាន់នៅក្នុងនោះមានកីឡាករ ៤រូប ដែលលេងនៅលីគកំពូលប្រទេសចិន(Chinese Super League) តែពួកគេមិនសូវជាបានបង្ហាញខ្លួនប៉ុន្មានទេ»។ ហើយគ្រូសញ្ជាតិចិន មានក្តីរំពឹងខ្ពស់ក្នុងការឆ្លងផុតវគ្គជម្រុះក្នុងពូលនេះ។
សូមបញ្ជាក់ថា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ ស្អែកនេះ U-19 ចិន ត្រូវប្រកួតជាមួយក្រុមម្ចាស់ផ្ទះ U-19 កម្ពុជា នាវេលាម៉ោង ៦:៣០ នាទីល្ងាច នាពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ៕
មតិយោបល់