ហ្វីលីពីនៈ រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន នៅថ្ងៃច័ន្ទនេះ បានប្រកាសបញ្ចប់ការប្រយុទ្ធគ្នា បន្ទាប់ពីសង្គ្រាមដ៏សាហាវរវាងយោធា និងពួកឧទ្ទាមអស់រយៈពេល ៥ ខែកន្លងមក ក្នុងទីក្រុងភាគខាងត្បូងនៃប្រទេស ដែលជាកន្លែងកាន់កាប់ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧។
រដ្ឋមន្ត្រីការពារជាតិលោក Delfin Lorenzana បាននិយាយថា ប្រតិបត្តិការបោសសម្អាតពួកឧទ្ទាម ត្រូវបានបញ្ចប់បន្ទាប់ពីកងទ័ព បានយកឈ្នះនៅក្នុងការប្រយុទ្ធប្រឆាំងចុងក្រោយ ជាមួយនឹងខ្មាន់កាំភ្លើង ដែលបានកាន់កាប់នៅខាងក្នុងអគារជាច្រើន នៅទីក្រុងម៉ារ៉ាវី។
ដោយលោកបានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅខាងក្រៅកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការពារជាតិមួយថា នៅពេលនេះ មិនមានវត្តមានភេរវករទៀតទេ នៅម៉ារ៉ាវី ខណៈដែលអ្នកនាំពាក្យយោធា បានអះអាងថា នៅតែមានការបាញ់កាំភ្លើង នៅក្នុងទីក្រុងដដែល៕
មតិយោបល់