ក្លិប Ho Chi Minh City FC ថ្មីៗនេះបានសម្រេចចិត្តបញ្ចប់កិច្ចសន្យារបស់គ្រូបង្វឹក Alain Fiard ដែលបុរសបារាំងរូបនេះ បានកើតនៅទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជា (កើតនៅខ្មែរ តែទៅនៅបារាំង) នឹងបានតែងតាំងអ្នកគ្រប់គ្រងថ្មីសញ្ជាតិជប៉ុន។
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាម លោក Toshiya Miura បានមកដល់ប្រទេសវៀតណាមហើយ បន្ទាប់ពីត្រូវបានតែងតាំងជាអ្នកគ្រប់គ្រងថ្មីនៃក្រុម Ho Chi Minh City FC ជំនួសលោក Alain Fiard។ ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសវៀតណាមក៏បានរាយការណ៍ផងដែរថា គ្រូជប៉ុនវ័យ ៥៤ ឆ្នាំរូបនេះ នឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេលពីរឆ្នាំ ជាមួយនឹងក្រុមនៅ V.League 1 ដែលមកកាន់កាប់ក្លិបនេះ ចាប់ពីខែធ្នូ។
យោងតាមលោក Le Cong Vinh ប្រធានស្តីទីក្លិប បានឱ្យដឹងថា គោលបំណងធំរបស់ក្រុម Ho Chi Minh City FC គឺចង់បញ្ចប់ចំណាត់ថ្នាក់ជាក្រុមកំពូលតារាងទាំងបី ក្នុងរដូវកាល V.League 1 នារដូវកាលក្រោយ៕
Alain FiardToshiya Miura
មតិយោបល់