ព័ត៌មានកីឡា

អ្នក​ចាំ​ទី​ក្រុម Chapecoense ​ស្លាប់​កាល​ធ្លាក់​យន្ដហោះ ​ជាប់​ជា​កីឡាករ​ល្អ​ជាង​គេ​នៅ​ប្រេស៊ីល

Danilo ​អ្នក​ចាំ​ទី​របស់​ក្រុម Chapecoense ​ដែល​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ធ្លាក់យន្ដហោះ​នៅ​កូឡុំប៊ី ​បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​ជាង​គេ​នៅ​ប្រេស៊ីល ​ក្រោយ​ពី​ទទួល​បាន​ការ​បោះឆ្នោត​ច្រើន​ជាង​គេ។

អ្នក​ចាំ​ទី​វ័យ​៣១​ឆ្នាំ​ខាង​លើ​នេះ ​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ទាំង​១៩​នាក់​របស់​ក្រុម Chapecoense ​ដែល​បាន​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ធ្លាក់​យន្ដហោះ​នៅ​កូឡុំប៊ី ​ដោយ​មាន​មនុស្ស​៧១​នាក់​ត្រូវ​ស្លាប់​ទាំង​អស់។ យ៉ាងណាមិញ Danilo ​ពិតជា​កីឡាករ​ល្អ​ម្នាក់ ហើយ​ក៏​ត្រូវ​បាន​គេ​ជ្រើសរើស​ជា​កីឡាករ​ល្អ​ជាង​គេ​ប្រចាំ​ឆ្នាំ​នៅ​ប្រេស៊ីល​ផង​ដែរ។

Danilo ​បាន​ជួយ​ក្លឹប​ខាង​លើ​បាន​ច្រើន​មែនទែន​នៅ​រដូវ​កាល​នេះ ​ដោយ​បង្ហាញ​ទម្រង់​លេង​ល្អ ​ហើយ​ជួយ​ក្លឹបChapecoense ​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ Copa Scudamericana ​ថែម​ទៀត​ផង។ ​អ្នក​ចាំ​ទី​រូប​នេះ ​ទទួល​បាន​សំឡេង​គាំទ្រ​ដល់​ទៅ​៤៨​%​ឯ​ណោះ ​ក្នុង​ការ​ឈ្នះ​ពាន​កីឡាករ​ល្អ​ជាង​គេ​នេះ ​ខណៈ​ដែល​កីឡាករ Gabriel Jesus ​វិញ ​បាន​ពាន​ Football Writers’ player of the year ៕

មតិយោបល់