ក្រៅពីគោលដៅ ក្នុងការនាំយកអ្នកចាំទីអេស្ប៉ាញ Devid De Gea ពីក្រុមបីសាចក្រហម Manchester United នៅពេលនេះ ក្រុម Real Madrid បានសម្លឹងឃើញកីឡាករម្នាក់ទៀតហើយ របស់ក្លិបអង់គ្លេសមួយនេះ។
បើតាមការចុះផ្សាយរបស់ Daily Mirror បានឲ្យដឹងថា ក្រុមស្តេចស Real Madrid បានត្រៀមទឹកប្រាក់រហូតដល់ទៅ៨០លានផោន បន្ថែមទៀត ដើម្បីទិញយកខ្សែប្រយុទ្ធវ័យក្មេងបារាំង Anthony Martial ពីក្រុមបីសាចក្រហម Manchester United ។ ជាការពិតណាស់ Real Madrid បានបង្ហាញនូវបញ្ជីឈ្មោះ កីឡាករ៨រូប ដើម្បីលក់ចេញ នៅរដូវក្តៅក្រោយរួចទៅហើយ ដោយរួមមានទាំងខ្សែប្រយុទ្ធវែល Gareth Bale ផងដែរ។
យ៉ាងណាវិញ Real Madrid ក៍មានបំណងក្នុងការទិញកីឡាករបន្ថែមវិញផងដែរ ក្នុងនោះរួមមាន Harry Kane និង Dele Alli រួមទាំង Antonie Griezmann, Sergio Agureo និងល្ហិចល្ហៀងខ្លះៗ ទាក់ទងនឹងការចង់បាន Edinson Cavani និងចុងក្រោយនេះ គឺ ខ្សែប្រយុទ្ធវ័យក្មេងបារាំង Anthony Martial ទៀត។ ក៍ប៉ុន្តែ តាមរយៈ Daily Mirror បានឲ្យដឹងថា Real Madrid ច្បាស់ណាស់ ចង់បាន Martial ពី Man Utd ព្រោះថា ក្រៅពីកីឡាករបារាំងរូបនេះ នៅមាន Devid De Gea ម្នាក់ទៀត ដែល Real Madrid នឹងនាំមកជាមួយគ្នា ខណ Real Madrid វិញ អាចសម្បទាន លក់ Gareth Bale ឬក៍ Raphael Varane មកឲ្យ Man Utd វិញក៍ថាបាន។
ដូច្នេះហើយ Real Madrid បានត្រៀមរួចរាល់ហើយ ក្នុងការចំណាយ ៨០លានផោន ក្នុងការទិញយក Anthony Martial ពីក្រុមបីសាចក្រហម Manchester United ខណៈសម្បទានផ្សេងទៀត រវាងក្រុមទាំង២ ត្រូវរង់ចាំរហូតដល់រដូវក្តៅ ក្រោយទើបដឹងថា យ៉ាងម៉េចតទៅៀតនោះ។


មតិយោបល់