ពន្លឺព្រះអាទិត្យ គឺជាសត្រូវដ៏ធំបំផុតរបស់ស្បែក ព្រោះវាអាចបំផ្លាញ់ស្រទាប់កោសិកាស្បែក ហើយអាចធ្វើឲ្យស្បែកប្រែក្លាយទៅជាជាំខ្មៅ ប្រសិនបើអ្នកប៉ះពាល់ខ្លាំងពេក។ ទោះជាយ៉ាងណា បើយោងតាមគេហទំព័រ boldsky បានចុះផ្សាយថា បញ្ហាស្បែកខ្មៅស្រអាប់ដោយសារតែពន្លឺព្រះអាទិត្យអាចដោះស្រាយបាន ដោយប្រើប្រាស់ក្រូចឆ្មារ។
ក្រូចឆ្មារ គឺជាប្រភពនៃវីតាមីន C, អាស៊ីត citric និងសមាសធាតុផ្សំសំខាន់ៗជាច្រើនទៀត ដែលអាចធ្វើឲ្យស្ថានភាពនៃស្បែកប្រែក្លាយមកជាល្អប្រសើរឡើងវិញបាន។ ដូច្នេះហើយទើបក្រូចឆ្មារ ត្រូវបានគេប្រើប្រាស់ធ្វើឲ្យឱសថសម្រាប់ព្យាបាលបញ្ហាស្បែកដ៏ពេញនិយមបំផុត។ ខាងក្រោមនេះ គឺជារបៀបប្រើប្រាស់ក្រូចឆ្មារដើម្បីកម្ចាត់បញ្ហាស្បែកខ្មៅស្រអាប់ដោយសារពន្លឺព្រះអាទិត្យ៖
ធាតុផ្សំ៖
- ទឹកក្រូចឆ្មារចំនួន ១ស្លាបព្រាកាហ្វេ
- ម្សៅរមៀត មួយចឹប
របៀបអនុវត្ត៖
១.លាយធាតុផ្សំទាំងពីរមុខនេះបញ្ចូលគ្នាឲ្យក្លាយទៅជាល្បាយសាច់មួយ។
២.ចាប់ផ្តើមអនុវត្តនៅលើផ្ទៃមុខរបស់អ្នក ឬកន្លែងដែលមានបញ្ហា។
៣.ទុកឲ្យល្បាយធ្វើសកម្មភាពរយៈពេល ១០នាទី ទើបលាងសម្អាតជាមួយនឹងទឹក្តៅឧណ្ឌៗ។
៤.ដើម្បីទទួលបានលទ្ធផលល្អ អ្នកត្រូវអនុវត្តជារៀងរាល់ពេលល្ងាច ក្នុងមួយសប្តាហ៍២ដង។
សូមព្យាយាមអនុវត្តឲ្យបានទៀងទាត់ បញ្ហាស្បែកខ្មៅដោយសារតែពន្លឺព្រះអាទិត្យនឹងប្រែជាសស្អាតបន្តិចម្តងៗរហូតអស់ទាំងស្រុង៕

មតិយោបល់