ភ្នំពេញៈ បុរសម្នាក់ បានឃើញបងថ្លៃខ្លួន អត់មានការធ្វើ ក៏ហៅឲ្យមកធ្វើការ តែត្រូវបងថ្លៃ យកម៉ូតូទៅបាត់ ទើបមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ ឲ្យជួយអន្តរាគមន៍ កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
ម្ចាស់ម៉ូតូមានឈ្មោះចាន់ ពុធ អាយុ ៣៨ឆ្នាំ មុខរបជាងផ្សារដែក ស្នាក់នៅភូមិដំនាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ និងមានស្រុកកំណើត នៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ ចំណែកជនដែលឆបោកយកម៉ូតូ មានឈ្មោះ សំ រុណ អាយុ៥០ឆ្នាំ មុខរបរជាងផ្សារដែក ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ម៉ូតូដែលជនឆបោកយកទៅបាត់នោះ ម៉ាកហុងដាឌ្រឹមសង់ សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CZ 7944។
តាមសម្ដីពីម្ចាស់ម៉ូតូ បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ គាត់បានជិះម៉ូតូត្រឡប់មកពីធ្វើការ ហើយបានទុកនៅមុខផ្ទះ និងទុកសោនៅលើតុ រួចគាត់បានចូលបន្ទ់ទឹក ពេលដែលគាត់ចេញពីបន្ទប់ទឹកវិញ គាត់បានឃើញឈ្មោះ សំរុណ បានជិះម៉ូតូរបស់គាត់ នៅពេលនោះ គាត់បានស្រែកសួរថា បងជិះម៉ូតូខ្ញុំទៅណា ហើយបុរសជាបងថ្លៃ បានប្រាប់មកវិញថា ទៅយកប្រពន្ធចេញពីធ្វើការរោងចក្រ ហើយក៏ទៅរហូតតែម្ដង ដោយសារតែចាំបាត់ៗអស់រយៈពេល២ថ្ងៃ មិនឃើញបងថ្លៃយកម៉ូតូមកឲ្យវិញ ទើបគាត់បានសម្រេចចិត្ត មកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ ដើម្បីឲ្យសមត្ថកិច្ចអន្តរាគមន៍៕
https://youtu.be/tW1lGJsgXAI
មតិយោបល់