ព័ត៌មានកីឡា

Icardi អាចនឹងក្លាយជាខ្សែប្រយុទ្ធតម្លៃថ្លៃជាងគេនៅខែ​មករាខាងមុខនេះ

ការបង្ហាញខ្លួនបានយ៉ាងល្អ នៅរដូវកាលនេះ បានធ្វើឲ្យ​ខ្សែប្រយុទ្ធអាហ្សង់ទីន Mauro Icardi កំពុងតែទទួល​បានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ក្លិបធំៗជាច្រើននាពេលបច្ចុប្បន្ននេះ។

បើតាមការចុះផ្សាយរបស់ Football365 បានឲ្យដឹងថា ខ្សែប្រយុទ្ធកំពុងលេចធ្លោ Mauro Icardi របស់ក្រុម Inter Milan នឹងក្លាយជាខ្សែប្រយុទ្ធដែលមានតម្លៃថ្លៃជាងគេ នៅខែមករាខាងមុខនេះ។ ជាក់ស្តែងណាស់ នៅពេលនេះ Icardi មានតម្លៃ ផ្តាច់កុងត្រាត្រឹមតែ ៩៨លានផោនប៉ុណ្ណោះ តែសម្រាប់ខែមករាខាងមុខនេះ ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ អាចនឹងមានតម្លៃខ្លួនដល់ទៅ ២០០លានអឺរ៉ូ ( ១៧៦លានផោន​ ) ។

ការឡើងថ្លៃខ្លួនខ្ពស់បែបនេះ ដោយសារតែ Mauro Icardi កំពុងលេងបានយ៉ាងល្អ ដោយស៊ុតបាន ១៥គ្រាប់មកហើយ​ ក្នុងចំណោមការបង្ហាញខ្លួន ១៤ប្រកួតកន្លងមក ដែលនេះគឺគ្រាប់ស៊ុតច្រើនបំផុត នៅ Serie A រដូវកាលនេះ។ ម្យ៉ាងវិញទៀតនោះ Icardi បានជួយឲ្យក្រុម Inter Milan មិនទាន់ស្គាល់ចាញ់ការប្រកួត ម្តងនៅឡើយទេ ខណៈ Inter Milan ស្ថិតក្នុងក្រុមដែល ប្រជែងពានឆ្នាំនេះផងដែរ។ សម្រាប់ទីផ្សារដោះដូរកីឡាករ ខាងមុខនេះ Icardi ត្រូវបានក្លិបធំៗជាច្រើនយ៉ាងខ្លាំង ដែលនេះ អាចធ្វើឲ្យ Mauro Icardi នឹងក្លាយជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេ ក្នុងខែមករាខាងមុខនេះ។

ដូច្នេះហើយ រង់ចាំមើលថា ប្រសិនបើ តម្លៃខ្លួនរបស់ Mauro Icardi កើនដល់ ២០០លានអឺរ៉ូ តើមានក្លិបណាដែលហ៊ានទិញយក ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ នោះ។

មតិយោបល់