ការប្រកួតបាល់ទាត់នៃលីគកំពូលកម្ពុជា សប្តាហ៍ទី១៧ ដោយក្រុមបឹងកេត បានយកឈ្នះដល់ក្នុងដី ព្រះខ័នរាជស្វាយរៀង ២ទល់០ កាលពីម្សិលមិញនេះ ខណៈដែលខ្សែបម្រើប្រយុទ្ធប្រេសុីល Maycon ជាអ្នកធ្វើបានសម្រេចទាំង ២គ្រាប់។
ទោះបីជាម្ចាស់ផ្ទះចាញ់ក៏ដោយតែក្រុមនេះនៅតែឈរកំពូលតារាងដដែល ស្របពេលដែលបឹងកេត ហក់មកឈរលេខ ៣ វិញដោយស្មើពិន្ទុគ្នាជាមួយ ណាហ្គាវើល។ ២គ្រាប់របស់កីឡាករជំនាញជើងឆ្វេងរកបាននៅនាទីទី ៦៧ នឹង ៧៥ ហើយលទ្ធផលនេះរក្សារហូតដល់ចប់ការប្រកួត ៩០នាទី ចំណែកឯ ព្រះខ័នរាជស្វាយរៀង បានត្រឹមខកចិត្ត មិនអាចរកគ្រាប់បាល់បានក្នុងទឹកដីរបស់ខ្លួន។
សូមជំរាបជូនផងដែរថា កាលពីម្សិលមិញក៏មានការប្រកួត ២គូ ទៀត ដោយក្រុមម្ចាស់ផ្ទះ ភ្នំពេញក្រោន បានត្រឹមស្មើគ្នាជាមួយ ណាហ្គាវើល ១ទល់១ ខណៈដែលក្រសួងការពារជាតិ រកបាន៣ពិន្ទុក្នុងដី ដោយយកឈ្នះក្រុមដែលតាំងពីប្តូគ្រូថ្មីមិនដែលចាញ់ ខេមបូឌានថាយហ្គឺរ ២ទល់១៕
https://www.youtube.com/watch?v=56y54st9ML8
មតិយោបល់