លោក Vo Dinh Tan បាននិយាយក្នុងសន្និសីទសារព័ត៌មានថា ដោយសារតែលោកបានសិក្សាពីក្រុមរបស់កម្ពុជា បឹងកេត យ៉ាងច្រើនមុនការប្រកួត ជើងទី២មកដល់ ទើបធ្វើឲ្យទទួលជ័យជម្នះ ៥ទល់១ ឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ជាការពិតណាស់កាលពីម្សិលមិញ ក្រុម SANNA KHANH HOA BVN FC បានយកឈ្នះក្រុម បឹងកេត ដោយលទ្ធផល ៥ទល់១ នាពហុកីឡដ្ឋានជាតិ នៃពានរង្វាន់ Toyota Mekong Club Championship 2017 ជើងទី២។ គ្រូបង្វឹករបស់ក្រុមវៀតណាម បានលើកឡើងថា៖ «របៀបលេងរបស់ក្រុមកម្ពុជា បឹងកេត គឺពឹងផ្អែកទៅលើបុគ្គលតែម្នាក់ៗឯងរៀងខ្លួន ដែលមិនផ្ដោតលើទម្រង់លេងជាក្រុម តែសម្រាប់ Sanna Khanh Hoa យើងបានធ្វើការជាក្រុម ដើម្បីរារាំងទម្រង់លេងលក្ខណៈបុគ្គលដ៏ល្អរបស់ពួកគេ»។ ហើយលោកក៏បានបន្ថែមទៀតថា មុនការប្រកួតជើងទី២នេះ ខ្ញុំបានសិក្សាពីទម្រង់លេងរបស់ បឹងកេត យ៉ាងច្រើនប្រកួតកន្លងមក។
សូមបញ្ជាក់ថា ក្រោយទទួលជ័យជម្នះនេះ SANNA KHANH HOA BVN FC នឹងឡើងទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយក្រុម Lao Toyota FC របស់ឡាវ នាថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៧ ខាងមុខនេះ៕
មតិយោបល់