ព័ត៌មានកីឡា

Real Madrid ផ្តល់លក្ខខ័ណ្ឌ ២យ៉ាងធ្វើឲ្យហង្សក្រហម Liverpool ចំណេញលើគោក

ក្រុមអធិរាជស Real Madrid កំពុងតែចាប់ផ្តើមពេញចិត្ត​យ៉ាងខ្លាំងចំពោះទម្រង់លេងរបស់ខ្សែប្រយុទ្ធស្លាបអេហ្ស៊ីប Mohamed Salah របស់ក្រុមហង្សក្រហម Liverpool ។

នេះបើតាមរបាយការណ៍របស់ Team Talk បានឲ្យដឹងថា ក្រុម​ Real Madrid នឹងនាំយក Mohamed Salah ពីក្រុមហងសក្រហម Liverpool ក្នុងពេលឆាប់ៗនេះឲ្យ​បាន។ ជាក់ស្តែងណាស់ ប្រភពខាងលើដដែល​ បានឲ្យដឹង​បន្ថែមទៀតថា ក្រុម Real Madrid បានផ្តល់លក្ខខ័ណ្ឌ២យ៉ាងឲ្យក្រុមហង្សក្រហម Liverpool ក្នុងការលក់ Salah ឲ្យក្រុមស្តេចសមួយនេះ។ ក្នុងនោះដែរ លក្ខខ័ណ្ឌទី១ ដែល Real Madrid ផ្តល់ឲ្យនោះ គឺក្លិបយក្សអេស្ប៉ាញមួយនេះ នឹងទិញយកខ្សែប្រយុទ្ធស្លាប Mohamed Salah ក្នុងតម្លៃ ១០០អឺរ៉ូ។

ចំណែកលក្ខខ័ណ្ឌទី២នោះ Real Madrid នឹងដូរ Salah ជាមួយនឹង ខ្សែប្រយុទ្ធវែល Gareth Bale ពីក្រុម Real Madrid វិញ ដែលទំនងជា Real Madrid ថែមលុយបន្តិចបន្តួចផងដែរ។ តាមរយ:លក្ខខ័ណ្ឌទាំង២ខាងលើនេះ យើងមើលឃើញថា ក្រុមហង្សក្រហម Liverpool កំពុងតែចំណេញលើគោក​​ហើយពីក្រុម Real Madrid ព្រោះថា Liverpool បានទិញ Mohamed Salah ពីក្រុម Roma តម្លៃត្រឹ ៣០លានផោនស្តើងប៉ុណ្ណោះ ដោយទិញមិនទាន់បានពាក់​កណ្តាលរដូវកាលផង ក្រុមអង់គ្លេមួយនេះចំណេញជាង​គណនឹង២ទៅហើយ។

ដូច្នេះហើយ ក្រុម​ Real Madrid បានដាក់គោដៅយ៉ាងច្បាស់ ក្នុងការទិញយក Mohamed Salah ពីក្រុមហង្សក្រហម Liverpool ដោយភ្ជាប់ជាមួយ​លក្ខខ័ណ្ឌ២យ៉ាងរបស់ពួកគេ។

មតិយោបល់