ព័ត៌មានកីឡា

កម្ពុជា បន្តចាញ់ ម៉ាឡេសុី (វីដេអូ)

បើទោះបីមានការផ្លាស់ប្តូជាច្រើនក៏ដោយ ប៉ុន្តែក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានចាញ់ ម៉ាឡេសុី ១ទល់៣ កាលពីម្សិលមិញ ក្នុងជំនួបមិត្តភាពអន្តរជាតិ នាពហុកីឡដ្ឋានជាតិ ក្រោមក្រសែភ្នែកទស្សនិកជនរាប់មុឺននាក់។

គេសង្កេតឃើញថា ក្រោមការដឹកនាំរបស់នាយកគ្រប់គ្រងទូទៅលោក HONDA នាវគ្គទី១ កម្ពុជា ធ្វើបានយ៉ាងល្អដោយមានការគ្របដណ្តប់ទៅលើក្រុមភ្ញៀវ នឹងបានធ្វើការនាំមុខមុននៅនាទី ១៨ ពីសំណាក់ខ្សែការពារ សឿយ វិសាល ដែលជាការទាត់ជើងឆ្វេងបញ្ចូលទីយ៉ាងអស្ចារ្យ។ ប៉ុន្តែនៅវគ្គទី២ ក្រុមម៉ាឡេសុី បានផ្លាស់ប្តូសមាជិកជាច្រើន ដើម្បីដាក់សម្ពាតមកលើក ក្រុមម្ចាស់ផ្ទះគោព្រៃកម្ពុជាវិញ ហើយការខិតខំប្រឹងប្រែងនេះ បានតាមស្មើមកវិញពីកីឡាករ SAAD នៅនាទី៦២ ហើយកីឡាករទើបប្តូចូល Syazwan Andik រកបាល់នាំមុខវិញ នៅនាទី ៧៤ នឹងគ្រាប់ចុងក្រោយរកបាននៅនាទី៩០៎ ដោយកីឡាករ Saarani បន្ទាប់ពីម្ចាស់ផ្ទះព្យាយាមសម្រុក ហើយដាច់មាត់មកវិញ។

ដូច្នេះហើយ កម្ពុជា នៅតែមិនអាចកែប្រែកំណត់ត្រាចាញ់ មកឈ្នះវិញ ជាមួយ ម់ាឡេសុី ឡើយ។ សូមបញ្ជាក់ថា កម្ពុជា​ នឹងត្រូវធ្វើការប្រកួតមិត្តភាពអន្តរជាតិ ជាមួយ ក្រុមជម្រើសជាតិ សិង្ហបុរី នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នាពហុកីឡដ្ឋានជាតិដដែល៕

https://www.youtube.com/watch?v=bqUtJxKZ0Co

មតិយោបល់