យោងតាមការសាកសួរផ្តាច់មុខជាមួយគ្រូជំនួយក្រសួងការពារជាតិ(ទ័ព) លោក ភា សុភ័ក្ត្រា បាននិយាយថា ច្រឹង ពលរដ្ឋ ប្រហែលជាមិនទាន់អាចចូលលេងវិញបានទេ។
គ្រូជំនួយវ័យក្មេង ភា សុភ័ក្ត្រា បានបន្ថែមទៀតថា៖ «ខ្សែបម្រើ ពលរដ្ឋ មានរបួសជង្គង់ប៉ុន្មានខែមកហើយ ពេលនេះនៅមិនទាន់ជា ១០០% នៅឡើយទេ ប៉ុន្តែការប្រកួតផ្តាច់ព្រ័ត្រមិនអាចអវត្តមានបានទេ»។ ដូច្នេះ ពលរដ្ឋ ប្រហែលជាអង្គុយកៅអីបម្រុង ហើយប្តូចូលនៅចុងម៉ោង ខណៈដែល ២ប្រកួត ចុងក្រោយរបស់ទ័ព ក្នុងជ័យជម្នះលើក្រុម ណាហ្គាវើល នឹងព្រះខ័នរាជស្វាយរៀង មិនមានវត្តមានកីឡាករវ័យ ២២ឆ្នាំរូបនេះទេ។ ទោះជាយ៉ាងណា លោក ភា សុភ័ក្ត្រា មានការជឿជាក់យ៉ាងខ្លាំងទៅលើកីឡាកររបស់ខ្លួន ថានឹងអាចលើកពានលីគរដូវកាលនេះ បើគ្មានវត្តមាន ពលរដ្ឋ ក៏ដោយ។
សូមបញ្ជាក់ថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្ដើមពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០១៧ រវាង ក្រុមបាល់ទាត់ បឹងកេត ជាមួយ ក្រសួងការពារជាតិ នៅថ្ងៃទី៣០ ខែធ្នូ នាវេលាម៉ោង ០៦:០០ នាទីល្ងាចនេះ នាពហុកីឡដ្ឋានជាតិ៕
មតិយោបល់