ក្លិបបាល់ទាត់ភ្នំពេញក្រោន ប្រកាសនាំយកកីឡាករចំណូលថ្មីសម្រាប់រដូវកាលខាងមុខនេះគឺខ្សែប្រយុទ្ធ Jorrin John ដែលធ្លាប់លេងនៅ Leicester City របស់អង់គ្លេស និងក្លិប Harrowby United កាលពីរដូវកាលមុននេះ។
កីឡាករវ័យ ២៦ឆ្នាំរូបនេះ មានឈ្មោះហៅក្រៅថា JJ ធ្លាប់បានឆ្លងកាត់ការហ្វឹកហាត់ និងបង្ហាញខ្លួនជាមួយក្រុមយុវជនរបស់ក្លិប Leicester City មួយលើកបន្ទាប់មកត្រូវបានខ្ចីជើងឲ្យទៅក្លិប Kettering Town កាលពីឆ្នាំ២០១១ មុននឹងប្តូរមកលេងឲ្យក្លិប Muangthong United របស់ប្រទេសថៃ និងបន្តខ្ចីជើងទៅលេងនៅក្លិប Suphanburi ។ សម្រាប់រដូវកាល ២០១២-២០១៣កន្លងមក រូបគេបានទៅលេងនៅក្លិប Nonthaburi លុះនៅឆ្នាំ២០១៤ បានផ្ទេរទៅក្លិប Nuneaton Town និងបន្តលេងឲ្យក្លិប NK Domzale ក្នុងឆ្នាំ២០១៥ ។
សូបមញ្ជាក់ថា Jorrin John ធ្លាប់លេងឲ្យជម្រើសជាតិអង់គ្លេស U16 ដល់ U19 ក្នុងឆ្នាំ២០០៧ នឹងបានបង្ហាញខ្លួន ១២លើក តែបច្ចុប្បន្នបានចូលសញ្ជាតិ អង់ទីហ្គូ នឹងជាបង្ហាញខ្លួនបាន ៩លើក៕
រូបភាព៖ Phnom Penh Crown FC
មតិយោបល់