ព័ត៌មានកីឡា

Newcastle ផ្តល់មេរៀនឲ្យ Man Utd

ឱកាសតាមប្រដេញពិន្ទុជាមួយក្រុមកំពូលតារាង Manchester City របស់ក្រុម​បីសាចក្រហម Manchester United កាន់តែឆ្ងាយទៅៗ ហើយ បន្ទាប់ពីត្រូវបាន​ក្រុម Newcastle យកឈ្នះក្នុងលទ្ធផល ១-០។

នេះគឺជាការបរាជ័យជាថ្មីម្តងទៀតហើយ របស់ក្រុមបីសាចក្រហម Manchester United ដែលត្រូវបានក្រុម សារិកាព្រៃ Newcastle United ផ្តល់មេរៀន​ឲ្យកាលពីយប់មិញនេះ។ ១ គ្រាប់របស់ក្រុម Newcastle United រកបានដោយ កីឡាករ Matt Richie នៅនាទីទី ៦៥ ក្នុងការដណ្តើមយក ៣ ពិន្ទុ ក្នុងសប្តាហ៍នេះ។

ការបរាជ័យនេះដែរ បានធ្វើឲ្យក្រុមបីសាចក្រហម Manchester United តាមពីក្រោយក្រុម Manchester City ដល់ទៅ ១៦ ពិន្ទុ ខណ: ក្តីសង្ឃឹមប្រជែងពាន Premier League សឹងត្រូវបញ្ចប់ហើយ។ ដូច្នេះហើយ​ Man Utd នៅសល់តែឱកាសប្រជែងពាន ២ប៉ុណ្ណោះ គឺ Champion League និង FA Cup ប៉ុណ្ណោះ។

https://www.youtube.com/watch?v=nLf37fzXg78

មតិយោបល់