ថ្វីបើ កំពូលខ្សែប្រយុទ្ធប្រេស៊ីល Neymar កៀកនឹងផ្លាស់ទៅកាន់ ក្រុមអ្នកមានបារាំងទៅហើយ តែដំណើរការនេះកំពុងតែជួបឧបសគ្គ ដោយសារបញ្ហាមួយចំនួនកំពុងតែដោះស្រាយមិនទាន់ចប់។
ជាក់ស្តែងណាស់ ក្នុងការចុះផ្សាយរបស់ AS បានឲ្យដឹងថា Neymar អាចនឹងខកចិត្ត ក្នុងដំណើរផ្លាស់ទៅកាន់ ក្រុម Paris Saint Germain ក៍ថាបាន។ ជាការពិតណាស់ កាលពីម្សិលមិញនេះ ប្រធានសហព័ន្ធបាល់ទាត់ Laliga បានបដិសេធសំណើររបស់ Paris Saint Germain ក្នុងការទិញយក Neymar ពីក្រុម Barcelona ។ ការបដិសេធនេះ Laliga យោងទៅលើហេតុផល ដែល FIFA បានកំណត់ មិនឲ្យក្រុមបាល់ទាត់ណាមួយ ទិញកីឡាករដែលសរុបជាទឹកប្រាក់ច្រើនជាងចំណូលឡើយ។ ជាការពិតណាស់ ប្រសិនបើ PSG ទិញ Neymar ក្នុងតម្លៃ ២២២លានអឺរ៉ូមែននោះ រួមនឹងទឹកប្រាក់ដែលបានទិញកីឡាករផ្សេងៗទៀត ឃើញថា វាមានទំហំច្រើនជាងប្រាក់ចំណូលរបស់ក្កិបប្រចាំឆ្នាំ ដែលអាចធ្វើឲ្យ ក្រុមអ្នកមានបារាំងមួយនេះ ប្រឈមនឹងការពិន័យរបស់ FIFA ជាមិនខាន។
យ៉ាងណាវិញ ក្រុម Paris Saint Germain កំពុងតែដោះស្រាយបញ្ហា ទាំងអស់នេះ ព្រោះថា ក្រុមបារាំងមួយនេះ ចង់បាន Neymar យ៉ាងខ្លាំង ខណៈ Neymar ផ្ទាល់ក៍ចង់មកកាន់ PSG ដែរ។ គួរបញ្ជាក់ផងដែរថា ប្រសិនបើ ក្រុម PSG ទិញ Neymar មែននោះ ហើយ ត្រូវទទួលការពិន័យពី FIFA មែនអាចនឹងត្រូវ មិនឲ្យទិញកីឡាករនៅរដូវកាលក្រោយ ឬបង់ពិន័យ ទៅតាមការកំណត់របស់ FIFA ផងដែរ។
ដូច្នេះហើយ រង់ចាំមើលថា តើ Neymar ពិតជាអាចផ្លាស់មកកាន់ក្លិប Paris Saint Germain ឬបន្តនៅ Barcelona ជាបន្តទៀត? ខណៈដែល FIFA កំពុងឲ្យក្រុម Paris Saint Germain ពន្យល់នូវទំហំទឹកប្រាក់ សមមូលឲ្យបានច្បាស់ ដែលពួកគេយកមកទិញ Neymar នេះ។
មតិយោបល់