ក្រុមបាល់ទាត់ ណាហ្គវើល បានយកឈ្នះ ក្រុមដែលមិនប្រើកីឡាករបរទេស អគ្គិសនីកម្ពុជា ដោយលទ្ធផល ៥ទល់១ ក្នុងសប្តាហ៍ទី២ នៃពានរង្វាន់ក្របខ័ណ្ឌកំពូលកម្ពុជា រដូវកាល ២០១៨ នៅលើវាលស្មៅនៃកីឡដ្ឋាន EDC កាលពីម្សិលមិញ ។
គ្រប់បាល់ទាំង ៥ របស់ក្រុមភ្ញៀវ ណាហ្គាវើល រកបានដោយកីឡាករ សុះ សូហាណា នៅនាទី ៤១ នឹងខ្សែប្រយុទ្ធ BISAN GEORGE រកបាន ៣ គ្រាប់ម្នាក់ឯង នៅនាទី ៥៤, ៨៤ នឹង ៩០ ស្របពេលដែលកីឡាករ OKORO MATHEW OSA រកបានមួយគ្រាប់ នៅនាទី ៨៩ ខណៈដែលមួយគ្រាប់របស់ក្រុមម្ចាស់ផ្ទះ រកបានដោយកីឡាករវ័យក្មេង ម៉ាត់ នូរុណ នៅនាទី ៨៦ ។
ឆ្លងកាត់ ២ សប្តាហ៍មកនេះ អគ្គិសនីកម្ពុជា មិនទាន់ស្គាល់ជ័យជម្នះឡើយ ដោយចាញ់ទាំងអស់ ចំណែកឯ ណាហ្គាវើល ឈ្នះម្តង និងស្មើម្តង ៕
មតិយោបល់