ព័ត៌មានកីឡា

Griezmann ​ខ្លាច Simeone ​ទៅ​ PSG ​ចោល AT Madrid

ខ្សែប្រយុទ្ធ Antoine Griezmann មានជំនឿចិត្តថាលោក Diego Simeone បាននិយាយត្រូវរ៉ូវគ្នារួចអស់ហើយក្នុងការទៅដឹកនាំក្រុម PSG នៅពេលខាងមុខនេះ។ ដោយនេះជាកង្វល់មួយសម្រាប់ខ្លួន ព្រោះរូបគេមិនទាន់រៀនសូត្រអស់ពីអ្នកចាត់ការវ័យក្មេងនេះទេ។

បន្ទាប់ពីដឹកនាំក្រុម Atletico Madrid ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ២ដង មិនបានលើកពានទាំង២ដងរូចមក Simeone បានប្រកាសថាខ្លួននៅចាកចេញពីក្លឹបនៅអេស្ប៉ាញនេះហើយ ក្នុងរយ:ពេល២រដូវកាលខាងមុខនេះ ព្រោះចង់ទៅរកក្លឹបថ្មី ដកស្រង់បទពិសោធន៍។

antoine-griezmann-diego-simeone

ទាក់ទិននឹងដំណឹងនេះ ខ្សែប្រយុទ្ធ Griezmann គិតថាអ្នកចាត់ការរបស់ខ្លួនច្បាស់ណាស់នឹងទៅដឹកនាំក្រុម PSG ក្នុងពេលខាងមុខ ព្រោះពួកគេបានទាក់ទងគ្នារួចរាល់អស់ទៅហើយ តាមដែលខ្លួនបានដឹង។ “ខ្ញុំគិតថាគាត់នឹងទៅ PSG ហើយខ្ញុំដឹងថាអ្វីរួចរាល់អស់ហើយ។ ខ្ញុំខ្លាចគាត់ចាកចេញពី AT Madrid ណាស់ ព្រោះខ្ញុំចង់ធ្វើការជាមួយគាត់ទៀត រៀនពីគាត់ទៀត AT Madrid ត្រូវការគាត់ណាស់”។

អតីតកីឡាករលេងនៅជម្រើសជាតិអាហ្សង់ទីននិងក្លាយជាអ្នកចាត់ការក្រុម AT Madrid ទាំងវ័យក្មេងខាងលើ មានក្លឹបជាច្រើនទាក់ទងទៅដឹកនាំរួមទាំងក្លឹបធំៗនៅអង់គ្លេសផងដែរ។ យ៉ាងណាក្ដី សាមីខ្លួនធ្លាប់និយាយរួចហើយថាក្លឹបថ្មីនោះ មិននៅអេស្ប៉ាញនោះទេ អាចនឹងទៅក្លឹបណាដែលស្ថិតិក្នុងលីគមួយដែលមានការប្រកួតប្រជែង និងមានមហិច្ឆតាខ្ពស់៕

 

មតិយោបល់