ព័ត៌មានកីឡា

ភ្នំពេញក្រោន​​​ បើកទ្វារកីឡដ្ឋាន RSN ស្វាគមន៍ ក្រសួងការពារជាតិ ល្ងាចនេះ

ក្លិបបាល់ទាត់ ភ្នំពេញក្រោន បានណាត់ ក្រសួងការពារជាតិ មកធ្វើការប្រកួតមិត្តភាពកម្តៅសាច់ដុំ នាវេលាម៉ោង ៦:០០ នាទីល្ងាចនេះ លើកីឡដ្ឋាន RSN ខណ:ដែលអ្នកស្នេហាវិស័យកីឡាបាល់ទាត់ទាំងអស់អាចចូលរួមទស្សនាដោយសារី។

ដោយសារតែក្របខណ្ឌកំពូលកម្ពុជា បានធ្វើការសម្រាក ដូច្នេះទើបមានការប្រកួតមិត្តភាពនេះឡើង ដើម្បីរក្សាសមត្ថភាពកីឡាកររបស់ក្រុមនីមួយៗ នឹងបន្ថែមបទពិសោធដល់កីឡាករមួយចំនួនទៀត ក៏ដូចជាផ្តលឱកាសដល់កីឡាករវ័យក្មេងផងដែរ។

សូមរំលឹកថា ក្របខណ្ឌកំពូលកម្ពុជា រដូវកាល ២០១៨ នឹងត្រូវត្រលប់មកវិញ នាសប្តាហ៍ទី៤ របស់ខ្លួន នាខែមេសា ខាងមុខនេះ៕

មតិយោបល់